លោកជំទាវ មាន សំអាន អមដំណើរដោយសមាជិកាព្រឹទ្ធសភា បានអញ្ជើញសួរសុខទុក្ខ និងនាំយកសម្ភារៈនិងថវិកាចំនួន ១ ០០០ ០០០៛ (មួយលានរៀល) ទៅឧបត្ថម្ភជូនលោកជំទាវ កង សៅរ៍ធន សមាជិកាព្រឹទ្ធសភា

នារសៀលថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២២ លោកជំទាវ មាន សំអាន ប្រធានគណៈកម្មការទី៨ ព្រឹទ្ធសភា និងជាប្រធានក្រុមសមាជិកាព្រឹទ្ធសភា អមដំណើរដោយសមាជិកាព្រឹទ្ធសភា បានអញ្ជើញសួរសុខទុក្ខ និងនាំយកសម្ភារៈនិងថវិកាចំនួន ១ ០០០ ០០០៛ (មួយលានរៀល) ទៅឧបត្ថម្ភជូនលោកជំទាវ កង សៅរ៍ធន សមាជិកាព្រឹទ្ធសភា ដែលកំពុងសម្រាកព្យាបាលជំងឺនៅគេហដ្ឋាន ស្ថិតក្នុងឃុំជុំគ្រៀល ស្រុកទឹកឈូ ខេត្តកំពត។