khmer eng
  • ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ អញ្ជើញជួបសំណេះសំណាលជាមួយ ថ្នាក់ដឹកនាំខណ្ឌ ប្រធានក្រុមប្រឹក្សាសង្កាត់ក្នុងខណ្ឌកំបូល
     
    ចែករំលែក ៖

    នៅព្រឹកថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២២ នៅសាលាសង្កាត់កំបូល រាជធានីធានីភ្នំពេញ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ (រាជធានីភ្នំពេញ) ដឹកនាំដោយឯកឧត្ដមកិត្តិនីតិកោសលបណ្ឌិត ស៊ឹម កា ប្រធានស្តីទីព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា អមដំណើរដោយឯកឧត្តម ជា ជេដ្ឋ ប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ និងជាប្រធាន គណៈកម្មការទី២ព្រឹទ្ធសភា ព្រមទាំងសមាជិក សមាជិកាក្រុម បានអញ្ជើញចុះជួបសំណេះសំណាល និងពិភាក្សាការងារជាមួយនឹងថ្នាក់ដឹកនាំខណ្ឌ ព្រមទាំងប្រធានក្រុមប្រឹក្សាសង្កាត់ទាំងអស់ក្នុងខណ្ឌកំបូល ដោយមានការចូលរួមពីប្រធានក្រុមប្រឹក្សាខណ្ឌ គណៈអភិបាលរង ថ្នាក់ដឹកនាំខណ្ឌ ព្រមទាំងសមាជិក សមាជិកាក្រុមប្រឹក្សាសង្កាត់ចូលរួមសរុបចំនួន៥០នាក់ ដើម្បីស្វែងយល់អំពីសភាពការណ៍រួមក្នុងមូលដ្ឋាន ការងារសន្តិសុខសណ្តាប់ធ្នាប់ ការផ្តល់សេវាសាធារណៈ និងការត្រៀមលក្ខណៈសម្រាប់ការបោះឆ្នោតឃុំ-សង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ នាពេលខាងមុខ។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សាស្រ្តាចារ្យ និងនិស្សិតនៃសកលវិទ្យាល័យអាមេរិកកាំងភ្នំពេញ អញ្ជើញទស្សនកិច្ចឈ្វេងយល់អំពីស្ថាប័នព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ អញ្ជើញសំណេះសំណាលជាមួយសមាជិកាព្រឹទ្ធសភា មន្រ្តីរាជការជាស្ត្រី និងនិវត្តជននារី នៃអ.ពស ក្នុងឱកាសអបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា
    thumbnail
     
    គណៈប្រតិភូគណៈកម្មការទី២ព្រឹទ្ធសភាអញ្ជើញជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំកំពង់ផែស្វយ័តភ្នំពេញ
    thumbnail
     
    លោកជំទាវបណ្ឌិត ចាន់ សុទ្ធាវី អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៦ព្រឹទ្ធសភា
    thumbnail
     
    ោកជំទាវ មាន សំអាន ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦