khmer eng
  • ឯកឧត្ដមកិត្តិនីតិកោសលបណ្ឌិត ស៊ឹម កា បានអញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាសង្កាត់នៅខណ្ឌដូនពេញ រាជធានីភំ្នពេញ
     
    ចែករំលែក ៖

    ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ (រាជធានីធានីភ្នំពេញ) ដឹកនាំដោយឯកឧត្ដមកិត្តិនីតិកោសលបណ្ឌិត ស៊ឹម កា ប្រធានស្តីទីព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា អមដំណើរដោយឯកឧត្តម ជា ជេដ្ឋ ប្រធានក្រុម ឯកឧត្តម ម៉ាន់ ឈឿន លេខាធិការ និងលោកជំទាវ មុំ សណ្តាប់ សមាជិក បានអញ្ជើញចុះជួបសំណេះសំណាល និងពិភាក្សាការងារជាមួយនឹងអាជ្ញាធរខណ្ឌ និងក្រុមប្រឹក្សាសង្កាត់ទាំង១១ក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ ដោយមានការចូលរួមពីលោក សុខ ពេញវុធ អភិបាលនៃគណៈអភិបាលខណ្ឌ ព្រមទាំងសមាជិក សមាជិកាក្រុមប្រឹក្សាសង្កាត់ចូលរួមសរុប១១៤នាក់ នាព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២ នៅសាលាខណ្ឌដូនពេញ រាជធានីធានីភ្នំពេញ ដើម្បីស្វែងយល់អំពីសភាពការណ៍ជារួមក្នុងមូលដ្ឋាន ពង្រឹងការអនុវត្តវិធានការប្រយុទ្ធ និងទប់ស្កាត់ជំងឺកូវីដ១៩ ជាពិសេសមេរោគបំប្លែងថ្មី (អូមីក្រុង) ការងារសន្តិសុខសណ្តាប់ធ្នាប់ ការផ្តល់សេវាសាធារណៈ និងការត្រៀមលក្ខណៈរបស់ក្រុមប្រឹក្សាសង្កាត់ ក្នុងការចូលរួមសម្រាប់ បោះឆ្នោតឃុំ-សង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ នៅពេលខាងមុខ។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សាស្រ្តាចារ្យ និងនិស្សិតនៃសកលវិទ្យាល័យអាមេរិកកាំងភ្នំពេញ អញ្ជើញទស្សនកិច្ចឈ្វេងយល់អំពីស្ថាប័នព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ អញ្ជើញសំណេះសំណាលជាមួយសមាជិកាព្រឹទ្ធសភា មន្រ្តីរាជការជាស្ត្រី និងនិវត្តជននារី នៃអ.ពស ក្នុងឱកាសអបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា
    thumbnail
     
    លោកជំទាវបណ្ឌិត ចាន់ សុទ្ធាវី អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៦ព្រឹទ្ធសភា
    thumbnail
     
    ោកជំទាវ មាន សំអាន ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦
    thumbnail