ឯកឧត្ដមកិត្តិនីតិកោសលបណ្ឌិត ស៊ឹម កា ប្រធានស្តីទីព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា អមដំណើរដោយក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ (រាជធានីធានីភ្នំពេញ) បានអញ្ជើញចុះជួបសំណេះសំណាល និងពិភាក្សាការងារជាមួយនឹងអាជ្ញាធរខណ្ឌ និងក្រុមប្រឹក្សាសង្កាត់ទាំង៧ក្នុងខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ សរុបចំនួន៩៦នាក់ ដើម្បីស្វែងយល់អំពីសភាពការណ៍ជារួមក្នុងមូលដ្ឋាន ពង្រឹងការអនុវត្តវិធានការប្រយុទ្ធ និងទប់ស្កាត់ជំងឺកូវីដ១៩ ជាពិសេសមេរោគបំប្លែងថ្មី (អូមីក្រុង) ការងារសន្តិសុខសណ្តាប់ធ្នាប់ ការផ្តល់សេវាសាធារណៈ និងការត្រៀមលក្ខណៈរបស់ក្រុមប្រឹក្សាសង្កាត់ ក្នុងការចូលរួមសម្រាប់ បោះឆ្នោតឃុំ-សង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ នៅពេលខាងមុខ។