ឯកឧត្តម ទេព យុទ្ធី ជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ បានអញ្ជើញជាអធិបតីពិធីប្រកាសតែងតាំងបន្ថែមថ្នាក់ដឹកនាំសាខា ប្រកាសទទួលស្គាល់បន្ថែមសមាជិក សមាជិកាសាខា
នាព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២២ ឯកឧត្តម ទេព យុទ្ធី សមាជិកគណៈកម្មការទី៨ ព្រឹទ្ធសភា និងជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ បានអញ្ជើញជាអធិបតីពិធីប្រកាសតែងតាំងបន្ថែមថ្នាក់ដឹកនាំសាខា ប្រកាសទទួលស្គាល់បន្ថែមសមាជិក សមាជិកាសាខា និងប្រកាសបង្កើតអនុសាខាចំណុះសមាគមរាជសីហ៍សាខាខេត្តកំពត នៅវិទ្យាស្ថានតេជោសែនភូមិភាគកំពត ស្ថិតនៅក្នុងក្រុងកំពត ខេត្តកំពត។