នារសៀលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២ គណៈប្រតិភូគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាននៃព្រឹទ្ធសភា(គណៈកម្មការទី៥) ដឹកនាំដោយលោកជំទាវ ទី បូរ៉ាស៊ី ប្រធានគណៈកម្មការ បានអញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីសិប្បកម្មតម្បាញ ហូល ផាមួង ក្រម៉ា មួក និងផលិតផលកែច្នៃដោយដៃ ក្នុងគោលបំណងដើម្បីលើកទឹកចិត្ត និងគាំទ្រផលិតផលក្នុងស្រុកក្នុងការផលិត បង្កើនប្រាក់ចំណូលជូនប្រជាពលរដ្ឋ ស្ថិតនៅមជ្ឈមណ្ឌលអភិវឌ្ឍន៍ ប៊ុន រ៉ានី ហ៊ុន សែន ខេត្តពោធិ៍សាត់៕