khmer eng
  • គណៈប្រតិភូក្រុមភូមិភាគទី៥ ជួបសំណេះសំណាល និងពិភាក្សាការងារជាមួយថ្នាក់ដឹកនាំស្រុក ឃុំ នៃស្រុក ដំណាក់ចង្អើរ ខេត្តកែប
     
    ចែករំលែក ៖


    គណៈប្រតិភូក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ ដឹកនាំដោយឯកឧត្តម ខៀវ មុត ប្រធានក្រុម ដោយមានការចូលរួមពីឯកឧត្តម ងិន ងិនដា អភិបាលរងនៃគណៈអភិបាលខេត្តកែប បានអញ្ជើញចុះជួបសំណេះសំណាល និងពិភាក្សាការងារជាមួយនឹងថ្នាក់ដឹកស្រុក និងសមាជិក សមាជិកាក្រុមប្រឹក្សាឃុំ នៃស្រុកដំណាក់ចង្អើរ សរុប៤៩នាក់ នារសៀលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២ នៅសាលប្រជុំសាលាស្រុកដំណាក់ចង្អើរ ខេត្តកែប។
    ក្នុងគោលបំណងដើម្បីឈ្វេងយល់ និងប្រមូលព័ត៌មាន ពាក់ព័ន្ធនឹងការអនុវត្តការងាររបស់ថ្នាក់ដឹកនាំស្រុក ឃុំ ការគាំទ្រការអភិវឌ្ឍនានារបស់ឃុំ ស្រុក ស្តាប់រាល់បញ្ហាប្រឈម និងសំណូមពរនានាជុំវិញការអនុវត្តតួនាទីភារកិច្ចរបស់ថ្នាក់ដឹកនាំស្រុក ក្រុមប្រឹក្សាឃុំ ការប្រមូលផ្តុំកម្លាំងសរុបសម្រាប់ត្រៀមធ្វើសកម្មភាពឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ឯកឧត្តម សត ណាឌី អញ្ជើញនាំយកថវិកាជូនដល់សាខាកាកបាទក្រហម
    thumbnail
     
    ឯកឧត្តម លីសារី​ អញ្ជើញសំណេះសំណាលសួរសុខទុក្ខជាមួយថ្នាក់ដឹកនាំ​ និងចូលរួមគោរពវិញ្ញាណក្ខន្ធសពប្រជាពលរដ្ឋ​  នៅក្រុងកំពត​ ខេត្តកំពត
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ ដឹកនាំគណៈប្រតិភូព្រឹទ្ធសភា ចូលរួមមហាសន្និបាតសហភាពអន្តរសភា លើកទី១៥២ នៅប្រទេសតួកគីយ៉េ
    thumbnail
     
    ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អញ្ជើញចូលគោរពជូនពរឯកឧត្តមប្រធានស្តីទីព្រឹទ្ធសភា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ
    thumbnail
     
    គណៈកម្មការទី៥ព្រឹទ្ធសភា អញ្ជើញចូលគោរពជូនពរឯកឧត្តម អ៊ុច បូររិទ្ធ ប្រធានស្តីទីព្រឹទ្ធសភា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ