khmer eng
  • ឯកឧត្តម ឡោក ឆាយ អញ្ជើញជាអធិបតីក្នុងពីធីបិទវគ្គបណ្តុះបណ្តាស្តីពី “កិច្ចការសភា (ជំហានទី៤)”
     
    ចែករំលែក ៖


    នារសៀលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា បានរៀបចំពិធីបិទវគ្គបណ្តុះបណ្តាលស្តីពី “កិច្ចការសភា (ជំហានទី៤)” ក្រោមអធិបតីភាពឯកឧត្តម ឡោក ឆាយ អគ្គលេខាធិការរងព្រឹទ្ធសភា នៅសាលសិក្ខាសាលខាងជើងវិមានព្រឹទ្ធសភា។
    វគ្គបណ្តុះបណ្តាលខាងលើនេះ សិក្សារៀងរាល់ថ្ងៃសុក្រ ចាប់ពីថ្ងៃទី២១ ខែមករា ដល់ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២ សិក្សាតាមប្រព័ន្ធវីដេអូ (Zoom) ដែលឧទ្ទេសនាមដោយឯកឧត្តម ប៊ុន វុទ្ធា អគ្គនាយក នៃអគ្គនាយកដ្ឋានសេវាច្បាប់ និងសមូហភាពដែនដី នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ដោយមានសិក្ខាកាមចូលរួមចំនួន៣២នាក់ (ស្រី១៧នាក់ និងបុរស១៥នាក់) សិក្ខាកាមជាមន្ត្រីរាជការជាថ្នាក់អនុប្រធាន និងប្រធានការិយាល័យ មកពីគ្រប់អង្គចំណុះឱ្យអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា៕


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ឯកឧត្តម សត ណាឌី អញ្ជើញនាំយកថវិកាជូនដល់សាខាកាកបាទក្រហម
    thumbnail
     
    ឯកឧត្តម លីសារី​ អញ្ជើញសំណេះសំណាលសួរសុខទុក្ខជាមួយថ្នាក់ដឹកនាំ​ និងចូលរួមគោរពវិញ្ញាណក្ខន្ធសពប្រជាពលរដ្ឋ​  នៅក្រុងកំពត​ ខេត្តកំពត
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ ដឹកនាំគណៈប្រតិភូព្រឹទ្ធសភា ចូលរួមមហាសន្និបាតសហភាពអន្តរសភា លើកទី១៥២ នៅប្រទេសតួកគីយ៉េ
    thumbnail
     
    ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អញ្ជើញចូលគោរពជូនពរឯកឧត្តមប្រធានស្តីទីព្រឹទ្ធសភា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ
    thumbnail
     
    គណៈកម្មការទី៥ព្រឹទ្ធសភា អញ្ជើញចូលគោរពជូនពរឯកឧត្តម អ៊ុច បូររិទ្ធ ប្រធានស្តីទីព្រឹទ្ធសភា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ