khmer eng
  • លោកជំទាវ ចឹក ហេង សមាជិកាព្រឹទ្ធសភាប្រចាំភូមិភាគទី៨ បានចុះសួរសុខទុក្ខក្រុមប្រឹក្សាឃុំ ប៉ូលីសបុស្តិ៍ និង ស្មៀនចំនួន២ឃុំ គឺឃុំពោធិ និងឃុំប្រមេរុ និងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋអោយទាន់ពេលវេលា និងត្រៀមលក្ខណះសំរាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អណត្តិទី៥
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃចន្ទទី២៨ ខែមិនា ឆ្នាំ២០២២ លោកជំទាវ ចឹក ហេង សមាជិកាព្រឹទ្ធសភាប្រចាំភូមិភាគទី៨ បានចុះសួរសុខទុក្ខក្រុមប្រឹក្សាឃុំ ប៉ូលីសបុស្តិ៍ និង ស្មៀនចំនួន២ឃុំ គឺឃុំពោធិ និងឃុំប្រមេរុ ក្នុងនោះលោកជំទាវក៏បានណែនាំជំរុញដល់ក្រុមប្រឹក្សាឃុំទាំង២ អោយយកចិត្តទុកដាក់អនុវត្តន៏នូវតួនាទី ភារកិច្ច និងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋអោយទាន់ពេលវេលា និងត្រៀមលក្ខណះសំរាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អណត្តិទី៥នាពេលខាងមុខនេះ នឹងផ្សព្វផ្សាយអោយប្រជាពលរដ្ឋនាំគ្នាទៅចាក់វ៉ាក់សាំង ដូសមូលដ្ឋាន និងដូសជំរុញ រួចត្រូវអនុវត្ត ៣កុំ ៣កាពារ និងពាំនាំការសាកសួរសុខទុក្ខពីសម្តេចប្រធានព្រឹទ្ធសភា ដល់សមាជិក សមាជិកា ក្រុមប្រឹក្សាឃុំសង្កាត់ទាំងអស់។ ហើយនៅក្នុងពិធីសំណេះសំណាលនោះ លោកជំទាវក៏បានឧបត្ថម្ភម៉ាស់ចំនួន ១៥០ម៉ាស់ក្នុង១ឃុំ និងឧបត្ថម្ភអ្នកចូលរួម ចំនួន១៣ ម្នាក់ៗទទួលបានថវិកាមួយចំនួន និងកន្ទេលបត់១ នៅសាលាស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាក្រុមទី២ ប្រជុំពិនិត្យពិភាក្សា និងត្រៀមមានយោបល់ លើសេចក្តីព្រាងច្បាប់ចំនួន៣
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ ប្រជុំពិនិត្យផែនការប្រតិបត្តិឆ្នាំ២០២៦
    thumbnail
     
    លោកជំទាវ កង សៅរ៍ធន អញ្ជើញចុះពិនិត្យវឌ្ឍនភាពនៃការជីកស្តារស្រះទឹកទន្លេនាម នៅឃុំចំប៉ី ស្រុកអង្គរជ័យ ខេត្តកំពត
    thumbnail
     
    គណៈកម្មការទី៥ព្រឹទ្ធសភា ប្រជុំជាមួយតំណាងរាជរដ្ឋាភិបាល ដើម្បីពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់ពាក់ព័ន្ធនឹងការយកពន្ធត្រួតគ្នា
    thumbnail
     
    គណៈកម្មការទី២ព្រឹទ្ធសភាប្រជុំជាមួយតំណាងរាជរដ្ឋាភិបាល ដើម្បីពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់ពាក់ព័ន្ធនឹងថវិកាជាតិ