khmer eng
  • ឯកឧត្តមប្រធានស្តីទីព្រឹទ្ធសភា ជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាសង្កាត់ទាំង៦ក្នុងខណ្ឌសែនសុខ
     
    ចែករំលែក ៖

    ឯកឧត្ដមកិត្តិនីតិកោសលបណ្ឌិត ស៊ឹម កា ប្រធានស្តីទីព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា អមដំណើរដោយក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ (រាជធានីភ្នំពេញ) បានអញ្ជើញចុះជួបសំណេះសំណាល និងពិភាក្សាការងារជាមួយនឹងថ្នាក់ដឹកនាំខណ្ឌ និងសមាជិក សមាជិកាក្រុមប្រឹក្សាសង្កាត់ទាំង៦នៃខណ្ឌសែនសុខ រាជធានីភ្នំពេញ សរុប៨៩នាក់។
    កិច្ចប្រជុំនេះប្រព្រឹត្តទៅ នាព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២ នៅសាលប្រជុំខណ្ឌសែនសុខ រាជធានីភ្នំពេញ ក្នុងគោលបំណងដើម្បីឈ្វេងយល់អំពីវឌ្ឍនភាពនៃសភាពការណ៍ជារួមក្នុងមូលដ្ឋានខណ្ឌសែនសុខ ពង្រឹងការអនុវត្តវិធានការប្រយុទ្ធ និងទប់ស្កាត់ជំងឺកូវីដ១៩ ជាពិសេសមេរោគបំប្លែងថ្មី ការងារសន្តិសុខសណ្តាប់ធ្នាប់ ការផ្តល់សេវាសាធារណៈ និងការត្រៀមលក្ខណៈរបស់ក្រុមប្រឹក្សាសង្កាត់ ក្នុងការចូលរួមសម្រាប់ការបោះឆ្នោតឃុំ-សង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ នៅពេលខាងមុខ។

    ប្រភព៖ នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សាស្រ្តាចារ្យ និងនិស្សិតនៃសកលវិទ្យាល័យអាមេរិកកាំងភ្នំពេញ អញ្ជើញទស្សនកិច្ចឈ្វេងយល់អំពីស្ថាប័នព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ អញ្ជើញសំណេះសំណាលជាមួយសមាជិកាព្រឹទ្ធសភា មន្រ្តីរាជការជាស្ត្រី និងនិវត្តជននារី នៃអ.ពស ក្នុងឱកាសអបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា
    thumbnail
     
    លោកជំទាវបណ្ឌិត ចាន់ សុទ្ធាវី អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៦ព្រឹទ្ធសភា
    thumbnail
     
    ោកជំទាវ មាន សំអាន ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦
    thumbnail