khmer eng
  • ឯកឧត្តម ម៉ុម ជឹមហ៊ុយ ជាអនុប្រធានក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី១ បានអញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខក្រុមប្រឹក្សាសង្កាត់ ខណ្ឌកំបូល រាជធានីភ្នំពេញ
     
    ចែករំលែក ៖

    ព្រឹកថ្ងៃអង្គារ ១២រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២ ឯកឧត្តម ម៉ុម ជឹមហ៊ុយ ប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាអនុប្រធានក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី១ បានអញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខក្រុមប្រឹក្សាសង្កាត់ស្នោរ សង្កាត់ឳឡោក និងនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់ ស្ថិតនៅសាលាសង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ ដើម្បីស្វែងយល់អំពីសភាពការរួមក្នុងមូលដ្ឋាន ការងារសន្តិសុខសណ្តាប់ធ្នាប់ ការផ្តល់សេវាសាធារណៈ និងការចូលរួមបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ នាពេលខាងមុខ។ បន្ទាប់ពីបានស្តាប់សេចក្តីរាយការណ៍របស់អាជ្ញាធរមូលដ្ឋានរួចមក ឯកឧត្តមប្រធាន បានសម្តែងការកោតសរសើរ និងលើកទឹកចិត្តដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលបំពេញការងារទទួលបានលទ្ធផលល្អ ហើយត្រូវបន្តយកចិត្តទុកដាក់ដោះស្រាយការលំបាក និងបញ្ហាប្រឈមនានាដែលកើតមានឡើង ដើម្បីឱ្យមូលដ្ឋានមានការអភិវឌ្ឍន៍ជាបន្តបន្ទាប់ទៀត។ បន្តក្រើនរំលឹកប្រជាពលរដ្ឋអនុវត្តន៍ឱ្យបានខ្ជាប់ខ្ជួននូវវិធានការសុខាភិបាលជាពិសេសវិធានការ “ ៣-កាពារ និង៣-កុំ ” និងនាំគ្នាទៅទទួលការចាក់វ៉ាក់សាំងទាំងដូសមូលដ្ឋាន និងដូសជំរុញឱ្យបានគ្រប់ៗគ្នា។ ក្នុងឱកាសនោះ ឯកឧត្តមប្រធានក៏បានឧបត្ថម្ភថវិកាមួយចំនួនផងដែរ៕


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ឯកឧត្តម អ៊ុំ សារឹទ្ធ បានអញ្ជើញចូលរួមសន្និសីទ ស្តីពី នវានុវត្តន៍សភាក្នុងលំហហ្រ្វង់កូហ្វូន នៅទីក្រុងវៀងច័ន្ទន៍ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ 
    thumbnail
     
    អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកុម្ភៈ និងកំណត់ទិសដៅការងារខែមីនា ឆ្នាំ២០២៥
    thumbnail
     
    ឯកឧត្តម អ៊ុំ សារឹទ្ធ បានអញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំគណៈកម្មការកិច្ចការសភានៃសភាប្រើភាសាបារាំង
    thumbnail
     
    គណៈប្រតិភូគណៈកម្មការទី៧ព្រឹទ្ធសភា ប្រជុំត្រៀមជួបពិភាក្សាការងារជាមួយរដ្ឋបាលខេត្តមណ្ឌលគិរី
    thumbnail
     
    លោកជំទាវ ម៉ាណ ណាវី សមាជិកាក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ បានអញ្ជើញសំណេះសំណាល និងចែកកញ្ចប់អាហារស្រោយបួសខែរ៉ាម៉ាឌន