ឯកឧត្តម យ៉ង់ សែម អញ្ជើញជាអធិបតីភាពដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការ
នាព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២ ឯកឧត្តម យ៉ង់ សែម ប្រធានគណៈកម្មការកិច្ចការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង និងអង្កេតនៃព្រឹទ្ធសភា (គណៈកម្មការទី១) បានអញ្ជើញជាអធិបតីភាពដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការ ដោយមានការចូលរួមពីមន្ត្រីលេខាធិការដ្ឋានអមគណៈកម្មការទី១ព្រឹទ្ធសភា និងមន្ត្រីនៃការិយាល័យអមក្រុមភូមិភាគទី៨ ដើម្បីពិនិត្យពិភាក្សាលើរបាយការណ៍អំពីកិច្ចប្រជុំនានា នៅពេលចុះមូលដ្ឋាន និងគម្រោងថវិកាសម្រាប់គាំទ្រកិច្ចប្រជុំនៅតាមមូលដ្ឋាន ព្រមទាំងការត្រៀមគម្រោងចុះបេសកកម្មរបស់គណៈកម្មការនៅពេលខាងមុខ បញ្ហាផ្សេងៗមួយចំនួន នៅសាលប្រជុំគណៈកម្មការទី១ព្រឹទ្ធសភា ។