khmer eng
  • គណៈប្រតិភូគណៈកម្មការទី៥ព្រឹទ្ធសភា អញ្ជើញជួបពិភាក្សាការងារជាមួយអាជ្ញាធស្រុកមណ្ឌលសីមា និងអាជ្ញារច្រកទ្វារព្រំដែនអន្តរជាតិចំាយាមខេត្តកោះកុង
     
    ចែករំលែក ៖

    នារសៀលថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២២ នៅទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិចំាយាម ស្ថិតនៅក្នុងស្រុកមណ្ឌលសីមា ខេត្តកោះកុង គណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាននៃព្រឹទ្ធសភា (គណៈកម្មការទី៥) ដឹកនាំដោយលោកជំទាវ ទី បូរ៉ាស៊ី ប្រធានគណៈកម្មការ បានអញ្ជើញជួបសំណេះសំណាល និងពិភាក្សាការងារជាមួយនឹងអាជ្ញាធរស្រុកមណ្ឌលសីមា និងអាជ្ញាធរប្រចាំការនៅច្រកទ្វារព្រំដែនអន្តរចាំយាម ដឹកនាំដោយលោក ប្រាក់ វិចិត្រ អភិបាលស្រុកមណ្ឌលសីមា ដើម្បីឈ្វេងយល់អំពីការគ្រប់គ្រងច្រកទ្វារព្រំដែន ការអនុវត្តច្បាប់អន្តោប្រវេសន៍ ការគ្រប់គ្រងជនបរទេសឆ្លងដែន ការអភិវឌ្ឍលើវិស័យនានា ព្រមទាំងបានចុះពិនិត្យមើលសកម្មភាពចេញ ចូលរបស់ភ្ញៀវជាតិ-អន្តរជាតិ និងសកម្មភាពប្រកបអាជីវកម្មរបស់ប្រជាពលរដ្ឋនៅតាមច្រកទ្វារព្រំដែនអន្តរជាតិចាំយាម៕


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សារលិខិតជូនពររបស់ឯកឧត្តមបណ្ឌិត ឈីវ យីស៊ាង ប្រធានគណៈកម្មការទី៥ព្រឹទ្ធសភា និងជានាយកខុទ្ទកាល័យសម្តេចអគ្គមហាសេនាបតីតេជោ ប្រធានព្រឹទ្ធសភា ក្នុងឱកាសឧត្តុង្គឧត្តមសិរីមង្គលនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័កព.ស.២៥៧០ គ.ស.២០២៦ គោរពជូន
    thumbnail
     
    ឯកឧត្តម ស្លេះ ពុនយ៉ាម៉ីន អញ្ជើញជាអធិបតីក្នុងពិធីបិទកម្មវិធីប្រកួតប្រជែងក្នុងន័យពង្រឹងចំណងមិត្តភាព និងការអភិវឌ្ឍសមត្ថភាពរបស់សិស្សានុសិស្ស នៃសាលាហាលីម៉ះ ម៉ាន់ សូត
    thumbnail
     
    ឯកឧត្តម អ៊ឹង លាងហ៊ួ អញ្ជើញចូលរួមពិធីសូត្រមន្ដសុំសិរីសួស្ដី ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ
    thumbnail
     
    ឯកឧត្តម លី សារី និងលោកជំទាវ កង សៅរ៍ធន អញ្ជើញចូលរួមពិធីសំណេះសំណាលជាមួយនិស្សិតជ័យលាភីអាហារូបករណ៍របស់ឯកឧត្តមបណ្ឌិត ប៉ែន ស៊ីម៉ន នៅខេត្តកំពត
    thumbnail
     
    ឯកឧត្តមសន្តិបណ្ឌិត តេង សាវង្ស និងឯកឧត្តម អ៊ុក គង់ អញ្ជើញចូលរួមពិធីបូជាសពម្តាយបង្កើតរបស់ឯកឧត្តមនាយឧត្តមសេនីយ៍ ស ថេត