khmer eng
  • លោកជំទាវ ចឹក ហេង សមាជិកាប្រចាំភូមិភាគទី៨ ព្រឹទ្ធសភា បានចុះសំណេះសំណាល និងសួរសុខទុក្ខក្រុមប្រឹក្សាឃុំ ប៉ូលីសប៉ុស្តិ៍ និងស្មៀន នៅសាលាឃុំចំរើន លោកជំទាវបានណែនាំជំរុញដល់ក្រុមប្រឹក្សាឃុំ ប៉ូលីសប៉ុស្តិ៍ និងស្មៀន
     
    ចែករំលែក ៖

    នៅព្រឹកថ្ងៃសុក្រ ទី៨ ខែមេសា ឆ្នាំ២០២២ លោកជំទាវ ចឹក ហេង សមាជិកាប្រចាំភូមិភាគទី៨ ព្រឹទ្ធសភា បានចុះសំណេះសំណាល និងសួរសុខទុក្ខក្រុមប្រឹក្សាឃុំ ប៉ូលីសប៉ុស្តិ៍ និងស្មៀន នៅសាលាឃុំចំរើន លោកជំទាវបានណែនាំជំរុញដល់ក្រុមប្រឹក្សាឃុំ ប៉ូលីសប៉ុស្តិ៍ និងស្មៀន ត្រូវយកចិត្តទុកដាក់អនុវត្តន៏នូវតួនាទី ភារកិច្ច និងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋអោយទាន់ពេលវេលា និងត្រៀមលក្ខណៈសំរាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អណត្តិទី៥ នាពេលខាងមុខនេះ នឹងផ្សព្វផ្សាយអោយប្រជាពលរដ្ឋនាំគ្នាទៅចាក់វ៉ាក់សាំង ដូសមូលដ្ឋាន និងដូសជំរុញ និងត្រូវអនុវត្ត ៣កុំ ៣ការពារ និងបានពាំនាំការសាកសួរសុខទុក្ខពីសម្តេចប្រធានព្រឹទ្ធសភា ដល់សមាជិកសមាជិកា ក្រុមប្រឹក្សាឃុំសង្កាត់ទាំងអស់ នៅសាលាឃុំចំរើន ស្រុកសង្គមថ្មី ខេត្តព្រះវិហារ។ ក្នុងពិធីសំណេះសំណាលនោះលោកជំទាវបានឧបត្ថម្ភម៉ាស់ ២០០ម៉ាស់ និងឧបត្ថម្ភអ្នកចូលរួម ចំនួន១៤នាក់ ដោយម្នាក់ៗទទួលបានថវិកា១ចំនួន និងកន្ទេលបត់ចំនួន១៕


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សាស្រ្តាចារ្យ និងនិស្សិតនៃសកលវិទ្យាល័យអាមេរិកកាំងភ្នំពេញ អញ្ជើញទស្សនកិច្ចឈ្វេងយល់អំពីស្ថាប័នព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ អញ្ជើញសំណេះសំណាលជាមួយសមាជិកាព្រឹទ្ធសភា មន្រ្តីរាជការជាស្ត្រី និងនិវត្តជននារី នៃអ.ពស ក្នុងឱកាសអបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា
    thumbnail
     
    លោកជំទាវបណ្ឌិត ចាន់ សុទ្ធាវី អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៦ព្រឹទ្ធសភា
    thumbnail
     
    ោកជំទាវ មាន សំអាន ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦
    thumbnail