ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ បានអញ្ចើញចូលរួមក្នុងពិធីសម្ភោធសមិទ្ធិផលនានាក្នុងវត្តនគរភាស និងបន្ដជួបសំណេះសំណាលជាមួយ លោកតា លោកយាយ ចំនួន២០០នាក់
នាព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២២ ឯកឧត្ដមសួន លន់ អនុប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ និងជាសមាជិកគណៈកម្មការទី១០ និងឯកឧត្ដម សត ណាឌី សមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ និងជាសមាជិកគណៈកម្មការទី៤ បានអញ្ចើញចូលរួមក្នុងពិធីសម្ភោធសមិទ្ធិផលនានាក្នុងវត្តនគរភាស និងបន្ដជួបសំណេះសំណាលជាមួយ លោកតា លោកយាយ ចំនួន២០០នាក់ នៅឃុំនគរភាស ស្រុកអង្គរជុំ ខេត្តសៀមរាប។