khmer eng
  • ឯកឧត្តម ឡៅ ឆន បាននាំយកនូវចង្ហាន់ និងភេសជ្ជៈ ព្រមទាំងថវិកាមួយចំនួន ទៅប្រគេនព្រះសង្ឃគង់នៅវត្តកេសរារាម ហៅវត្តធម្មយុត្ត និងវត្តព្រះព្រហ្មរតន៍
     
    ចែករំលែក ៖

    នៅថ្ងៃពុធ ទី១៣ ខែមេសា ឆ្នាំ២០២២ ឯកឧត្តម ឡៅ ឆន សមាជិកគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ និងលោកជំទាវ ព្រមទាំងកូន បាននាំយកនូវចង្ហាន់ និងភេសជ្ជៈ ព្រមទាំងថវិកាមួយចំនួន ទៅប្រគេនព្រះសង្ឃគង់នៅវត្តកេសរារាម ហៅវត្តធម្មយុត្ត និងវត្តព្រះព្រហ្មរតន៍ ស្ថិតនៅសង្កាត់ស្វាយដង្គំ ក្រុងសៀមរាម ខេត្តសៀមរាប និងគោរពជូនបងបង្កើត ដែលកំពុងមានវ័យចាស់ជរា ដើម្បីបង្សុកូល ជូនមគ្គផលកុសលអានិស្សង្គ ដល់បុព្វការីជន មានដូនតា ឪពុកម្តាយ បងប្អូនសាច់សារលោហិត ពិសេសរំឮកគុណដល់វីរជនស្នេហាជាតិទាំងអស់ដែលបានពលីសាច់ស្រស់ឈាមស្រស់ដើម្បីរំដោះ និងការពារឯករាជ្យជាតិ ព្រមទាំងការាពារទឹកដី ការពារសន្តិភាព សូមទេព្តាឆ្នាំថ្មីឆ្នាំខាល សូមប្រទានពរជ័យដល់លោកអ្នកទាំងអស់នោះសូមបានទៅកើតនៅស្ថានសុគតិភព និងទទួលបាននូវព្រះពុទ្ធពរទាំងបួនប្រការគឺអាយុ វណ្ណៈ សុខៈ និង ពលៈ កុំបីឃៀងឃ្លាតឡើយ។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សាស្រ្តាចារ្យ និងនិស្សិតនៃសកលវិទ្យាល័យអាមេរិកកាំងភ្នំពេញ អញ្ជើញទស្សនកិច្ចឈ្វេងយល់អំពីស្ថាប័នព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ អញ្ជើញសំណេះសំណាលជាមួយសមាជិកាព្រឹទ្ធសភា មន្រ្តីរាជការជាស្ត្រី និងនិវត្តជននារី នៃអ.ពស ក្នុងឱកាសអបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា
    thumbnail
     
    លោកជំទាវបណ្ឌិត ចាន់ សុទ្ធាវី អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៦ព្រឹទ្ធសភា
    thumbnail
     
    ោកជំទាវ មាន សំអាន ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦
    thumbnail