khmer eng
  • លោកជំទាវ ចឹក ហេង សមាជិកាប្រចាំភូមិភាគទី៨ព្រឹទ្ធសភាបានចុះសំណេះសំណាល និងសួរសុខទុក្ខក្រុមប្រឹក្សាឃុំ ប៉ូលីសប៉ុស្តិ៍ និងស្មៀននៅសាលាឃុំរុងរឿង
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២២ លោកជំទាវចឹក ហេង សមាជិកាប្រចាំភូមិភាគទី៨ព្រឹទ្ធសភាបានចុះសំណេះសំណាល និងសួរសុខទុក្ខក្រុមប្រឹក្សាឃុំ ប៉ូលីសប៉ុស្តិ៍ និងស្មៀននៅសាលាឃុំរុងរឿង៕ ក្នុងឱកាសនោះលោកជំទាវបានណែនាំជំរុញដល់ក្រុមប្រឹក្សាឃុំ និងប៉ុស្តិ៍ត្រូវយកចិត្តទុកដាក់អនុវត្តន៏នូវតួនាទី ភារកិច្ច និងការផ្តល់សេវាសាធារណះជូនប្រជាពលរដ្ឋអោយទាន់ពេលវេលា និងត្រៀមលក្ខណះសំរាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥នាពេលខាងមុខនេះ នឹងផ្សព្វផ្សាយអោយប្រជាពលរដ្ឋនាំគ្នាទៅចាក់វ៉ាក់សាំង ដូសមូលដ្ឋាន និងដូសជំរុញ និងត្រូវអនុវត្ត ៣កុំ ៣ការពារ និងបានពាំនាំការសាកសួរសុខទុក្ខពីសម្តេចប្រធានព្រឹទ្ធសភា ដល់សមាជិកសមាជិកា ក្រុមប្រឹក្សាសង្កាត់ទាំងអស់។ក្នុងពិធីសំណេះសំណាលនោះលោកជំទាវបានឧបត្ថម្ភម៉ាស់ ២៥០ម៉ាស់ និងឧបត្ថម្ភថវិកាដល់អ្នកចូលរួម ចំនួន១៦ នាក់ ដោយម្នាក់ៗទទួលបានថវិកា១ចំនួន និងកន្ទេលបត់ចំនួន១ នៅសាលាឃុំរុងរឿង ស្រុករវៀង ខេត្តព្រះវិហារ។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សារលិខិតជូនពរ របស់ លោកជំទាវបណ្ឌិត ចាន់ សុទ្ធាវី ប្រធានគណៈកម្មការទី៦ ព្រឹទ្ធសភា គោរពជូន ឯកឧត្តមបណ្ឌិត ឈីវ យីស៊ាង នាយកខុទ្ទកាល័យសម្តេចអគ្គមហាសេនាបតីតេជោ ប្រធានព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្តម ម៉ាន់ ឈឿន ដឹកនាំប្រជុំផ្ទៃក្នុងក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី១
    thumbnail
     
    សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុប្លុកឆេន អាមេរិក ចូលជួបសម្តែងការគួរសម
    thumbnail
     
    លិខិតជូនពរ របស់ គណៈកម្មការទី៩ព្រឹទ្ធសភា គោរពជូន ឯកឧត្តម អោក បូរ៉ា អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
    thumbnail
     
    លិខិតជូនពរ របស់ គណៈកម្មការទី៩ព្រឹទ្ធសភា គោរពជូន ឯកឧត្តម ខេង សិទ្ធិគុណ អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា