khmer eng
  • ឯកឧត្តម ឡៅ ឆន បានអញ្ជើញចូលរួមជាអធិបតីក្នុងអង្គប្រជុំជាមួយក្រុមប្រឹក្សាស្រុក អភិបាលស្រុក និងក្រុមប្រឹក្សាឃុំទាំង៦ ចំណុះស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ
     
    ចែករំលែក ៖

    នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២១ ខែមេសា ឆ្នាំ២០២២ ឯកឧត្តម ឡៅ ឆន សមាជិកគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ និងឯកឧត្តមនៅ សំ តំណាងរាស្រ្តមណ្ឌលខេត្តឧត្តរមានជ័យ បានអញ្ជើញចូលរួមជាអធិបតីក្នុងអង្គប្រជុំជាមួយក្រុមប្រឹក្សាស្រុក អភិបាលស្រុក និងក្រុមប្រឹក្សាឃុំទាំង៦ ចំណុះស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ស្ថិតនៅសាលប្រជុំសាលាស្រុកត្រពាំងប្រាសាទ ដើម្បីពិនិត្យផែនការដែលត្រូវរៀបចំសម្រាប់ការងារបោះឆ្នោតឃុំ-សង្កាត់ អាណត្តទី៥ ដែលនឹងធ្វើឡើងនៅថ្ងៃ៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះ។ ក្រោយពីបានស្តាប់របាយការណ៍គ្រប់ឃុំរួច ឯកឧត្តមនៅ សំ បានសំដែងការកោតសរសើរ និងថ្លែងអំណរគុណដល់ការយកចិត្តទុកដាក់របស់ស្រុក និងឃុំ ដែលបានធ្វើឱ្យផែនការសម្រេចទៅបានដោយរលូន។ ឯកឧត្តម បានសុំឱ្យបន្តអនុវត្តនូវផែនការនេះឱ្យទទួលបានជោគជ័យរហូតដំណើរការបោះឆ្នោតនេះត្រូវបានបញ្ចប់ និងបានណែនាំក្រើនរំឮកដោយសុំឱ្យប្រុងប្រយត្ន័ជានិច្ចការពារកុំឱ្យឆ្លងជំងឺកូវីដ-១៩ ដោយអនុវត្តជាប្រចាំនូវវិធានការ ៣កាពារ និង៣កុំ។

     


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សាស្រ្តាចារ្យ និងនិស្សិតនៃសកលវិទ្យាល័យអាមេរិកកាំងភ្នំពេញ អញ្ជើញទស្សនកិច្ចឈ្វេងយល់អំពីស្ថាប័នព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ អញ្ជើញសំណេះសំណាលជាមួយសមាជិកាព្រឹទ្ធសភា មន្រ្តីរាជការជាស្ត្រី និងនិវត្តជននារី នៃអ.ពស ក្នុងឱកាសអបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា
    thumbnail
     
    លោកជំទាវបណ្ឌិត ចាន់ សុទ្ធាវី អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៦ព្រឹទ្ធសភា
    thumbnail
     
    ោកជំទាវ មាន សំអាន ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦
    thumbnail