លោកជំទាវ ទី បូរ៉ាស៊ី ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៥ព្រឹទ្ធសភា
នាព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២ គណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាននៃព្រឹទ្ធសភា (គណៈកម្មការទី៥) បានរៀបចំកិច្ចប្រជុំក្រោមអធិបតីភាពលោកជំទាវ ទី បូរ៉ាស៊ី ប្រធានគណៈកម្មការ នៅសាលប្រជុំគណៈកម្មការទី៥ព្រឹទ្ធសភា ដើម្បីពិនិត្យ និងសម្រេចរបាយការណ៍ចុះបេសកកម្មខេត្តកោះកុង ព្រះសីហនុ និងខេត្តកំពត គណៈបន្តពិនិត្យវីដេអូសកម្មភាពចុះបេសកកម្មខេត្តពោធិ៍សាត់ កំពង់ធំ កោះកុង ព្រះសីហនុ និងខេត្តកំពត បូកសរុបថវិកាចំណូល ចំណាយ ប្រចាំខែមីនា និងខែមេសា ឆ្នាំ២០២២ ព្រមទាំងបញ្ហាផ្សេងៗ ៕
ប្រភព៖នាយកដ្ឋានព័ត៌មាន