khmer eng
  • ឯកឧត្តម អ៊ឹង លាងហ៊ួ ជាសមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៧ បានអញ្ជើញដឹកនាំក្រុមការងាររួមមានក្រុមប្រឹក្សាស្រុក អភិបាលរងស្រុកជលគិរី ក្រុមប្រឹក្សាឃុំ ក្រុមយុវជន និងក្រុមប្រជាការពារភូមិទាំង៥ ក្នុងឃុំកំពង់អុស ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង
     
    ចែករំលែក ៖

    ថ្ងៃអង្គារ ទី២៦ ខែមេសា ឆ្នាំ២០២២ ឯកឧត្តម អ៊ឹង លាងហ៊ួ សមាជិកគណ:កម្មការទី៧ ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៧ បានអញ្ជើញដឹកនាំក្រុមការងាររួមមានក្រុមប្រឹក្សាស្រុក អភិបាលរងស្រុកជលគិរី ក្រុមប្រឹក្សាឃុំ ក្រុមយុវជន និងក្រុមប្រជាការពារភូមិទាំង៥ ក្នុងឃុំកំពង់អុស ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង ដើម្បីនាំយកនូវអំណោយរបស់ សម្ដេចចៅហ្វាវាំងវរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង ជូនបងប្អូនប្រជាពលរដ្ឋទូទាំងឃុំកំពង់អុស សរុបចំនួន៩២៣គ្រួសារ ដែលមួយគ្រួសារៗទទួលបានសារុង១ និងថវិកា១០.០០០៛ ព្រមទាំងជូនគ្រួ សារពិការ និងទីទ័លក្រ ចំនួន៧គ្រួសារ ដែល១គ្រួសារៗ ទទួលបានអង្ករ២៥គ.ក មី២ប្រអប់ ត្រីខ១យួរ ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ និងថវិកា៣០.០០០៛។ ក្នុងឱកាសនោះឯកឧត្តម បានផ្ដាំផ្ញើសុំឲ្យបងប្អូនចូលរួមអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព បញ្ជូនកូនចៅទៅសាលារៀន រក្សាអនាម័យ និងនាំគ្នាទៅទទួលការចាក់វ៉ាក់សាំងដូសមូលដ្ឋាន និងដូសជម្រុញឲ្យបានគ្រប់ៗគ្នា។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា អញ្ជើញចុះសាកសួរសុខទុក្ខ និងនាំយកអំណោយរបស់សម្តេចតេជោ ប្រធានព្រឹទ្ធសភា ជូនវីរកងទ័ពជួរមុខនៅទិសខេត្តព្រះវិហារ ឧត្តរមានជ័យ ថ្មដា(ខេត្តពោធិ៍សាត់) និងទិសយោធភូមិភាគទី៤
    thumbnail
     
    សមាជិកព្រឹទ្ធសភា និង សមាជិករដ្ឋសភា ទទួលបន្ទុក ត្រៀមរៀបចំវេទិកាសមាជិកសភាតំបន់អាស៊ី–ប៉ាស៊ីហ្វិក ស្តីពីសុខភាពសកលលើកទី៩ (9th APPF-GH)
    thumbnail
     
    អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាប្រជុំពិភាក្សាការងារក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
    thumbnail
     
    គណៈកម្មការទី៧ព្រឹទ្ធសភា អញ្ជើញជួបពិភាក្សាការងារជាមួយឯកឧត្តមនាយកប្រតិបត្តិអន្តរជាតិ នៃមូលនិធិមហាឫស្សីដើម្បីសន្តិភាពពិភពលោក