khmer eng
  • គណៈប្រតិភូគណៈកម្មការទី១០ ព្រឹទ្ធសភា អញ្ជើញ ទស្សនកិច្ចរមណីដ្ឋានប្រាសាទសំបូរព្រៃគុក
     
    ចែករំលែក ៖

    ក្នុងឱកាសបំពេញបេសកកម្មនៅលើទឹកដីខេត្តកំពង់ធំ នាព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២ គណៈប្រតិភូគណៈកម្មការអង្កេត បោសសម្អាត និងប្រឆាំងអំពើពុករលួយនៃព្រឹទ្ធសភា (ហៅកាត់គណៈកម្មការទី១០) ដឹកនាំដោយឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការ ដោយមានការអញ្ជើញទទួលស្វាគមន៍ និងអមដំណើរដោយលោកអភិស្រុក លោកប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ធំ និងអាជ្ញាធរជាតិសំបូរព្រៃគុក បានអញ្ជើញទស្សនកិច្ចរមណីដ្ឋានប្រាសាទសំបូរព្រៃគុក ស្ថិតនៅក្នុងភូមិសំបូរ ឃុំសំបូរ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ដើម្បី ស្វែងយល់ អំពី ការគ្រប់គ្រង កិច្ច អភិរក្ស ការជួសជុល ប្រាសាទ នានា ដែល បាន នឹង កំពុងតែ អនុវត្តដោយ អាជ្ញាធរ ជាតិ សំបូរ ព្រៃ គុក និងការអភិវឌ្ឍវិស័យ ទេសចរណ៍ នៅក្នុង តំបន់ រមណីយដ្ឋានប្រាសាទសំបូរព្រៃគុក ។

    រមណីដ្ឋានសំបូរព្រៃគុក គឺជាអតីតរាជធានីចាស់ ឈ្មោះថា ឦសានបុរៈ ពីសម័យនោះជាមជ្ឈមណ្ឌលនៃព្រហ្មញ្ញសាសនា ដើម្បីឧទ្ទិសថ្វាយដល់ ព្រះសិវៈ ឬព្រះឥសូរនិយម ។ ប្រាសាទ សំបូរព្រៃគុកត្រូវ បាន អង្គការ យូណេស្កូ ចុះ បញ្ជី ជា បេតិកភណ្ឌ ពិភព លោក កាល ពី ថ្ងៃ ទី ៨ ខែ កក្កដា ឆ្នាំ ២០១៧៕
    ប្រភព៖នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សាស្រ្តាចារ្យ និងនិស្សិតនៃសកលវិទ្យាល័យអាមេរិកកាំងភ្នំពេញ អញ្ជើញទស្សនកិច្ចឈ្វេងយល់អំពីស្ថាប័នព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ អញ្ជើញសំណេះសំណាលជាមួយសមាជិកាព្រឹទ្ធសភា មន្រ្តីរាជការជាស្ត្រី និងនិវត្តជននារី នៃអ.ពស ក្នុងឱកាសអបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា
    thumbnail
     
    លោកជំទាវបណ្ឌិត ចាន់ សុទ្ធាវី អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៦ព្រឹទ្ធសភា
    thumbnail
     
    ោកជំទាវ មាន សំអាន ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦
    thumbnail