khmer eng
  • ឯកឧត្តមកិត្តិសង្គហបណ្ឌិត ទេព ងន ជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំ ស្រុក នៅស្រុកមុខកៀនស្វាយ និងស្រុកលើកដែក ខេត្តកណ្តាល
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តមកិត្តិសង្គហបណ្ឌិត ទេព ងន អនុប្រធានទី២ព្រឹទ្ធសភា អមដំណើរដោយក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ (ខេត្តកណ្តាល) បានអញ្ជើញចុះជួបសំណេះសំណាលជាមួយនឹងក្រុមប្រឹក្សាឃុំ ស្រុក នៅស្រុកកៀនស្វាយ និងស្រុកលើកដែក ខេត្តកណ្តាល ។ដោយមានការអញ្ជើញចូលរួមពីអភិបាលរង នៃគណៈអភិបាលខេត្តកណ្តាល អភិបាលស្រុកទាំងពីរ និងក្រុមប្រឹក្សាឃុំនៃស្រុកទាំងបី។
    ជំនួបសំណេះសំណាលនេះ ដើម្បីឈ្វេងយល់អំពីសភាពការណ៍រួមក្នុងមូលដ្ឋាន និងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ជាពិសេសមេរោគបម្លែងថ្មី(អូមីក្រុង) ការងារសន្តិសុខសណ្តាប់ធ្នាប់ ការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ និងការត្រៀមលក្ខណៈសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ នាពេលខាងមុខ។
    ក្នុងឱកាសនោះ ឯកឧត្តមកិត្តិសង្គហបណ្ឌិត បាននាំយកថវិកាមួយចំនួនរបស់ក្រុមទៅឧបត្ថម្ភសាលាស្រុកទាំងពីរ និងឃុំទាំង១៥៕

    ប្រភព៖នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ឯកឧត្តម អ៊ុំ សារឹទ្ធ បានអញ្ជើញចូលរួមសន្និសីទ ស្តីពី នវានុវត្តន៍សភាក្នុងលំហហ្រ្វង់កូហ្វូន នៅទីក្រុងវៀងច័ន្ទន៍ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ 
    thumbnail
     
    អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកុម្ភៈ និងកំណត់ទិសដៅការងារខែមីនា ឆ្នាំ២០២៥
    thumbnail
     
    ឯកឧត្តម អ៊ុំ សារឹទ្ធ បានអញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំគណៈកម្មការកិច្ចការសភានៃសភាប្រើភាសាបារាំង
    thumbnail
     
    គណៈប្រតិភូគណៈកម្មការទី៧ព្រឹទ្ធសភា ប្រជុំត្រៀមជួបពិភាក្សាការងារជាមួយរដ្ឋបាលខេត្តមណ្ឌលគិរី
    thumbnail
     
    លោកជំទាវ ម៉ាណ ណាវី សមាជិកាក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ បានអញ្ជើញសំណេះសំណាល និងចែកកញ្ចប់អាហារស្រោយបួសខែរ៉ាម៉ាឌន