khmer eng
  • ឯកឧត្តម អ៊ឹង លាងហ៊ួ ជាសមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៧ បានអញ្ជើញដឹកនាំកិច្ចប្រជុំ និងជួបសំណេះសំណាលជាមួយក្រុម ប្រឹក្សាស្រុក គណៈអភិបាលស្រុកក្រុម ប្រឹក្សា ឃុំព្រៃគ្រី ថ្នាក់ដឹកនាំភូមិទាំង៥ និងប្រជាពលរដ្ឋ សរុបចំនួន២៨៣នាក់
     
    ចែករំលែក ៖

    ថ្ងៃសុក្រ ទី៦ ខែឧសភា ឆ្នាំ២០២២ នៅសាលប្រជុំសាលាស្រុកជលគិរី ខេត្តកំពង់ឆ្នាំង ឯកឧត្តម អ៊ឹង លាងហ៊ួ សមាជិកគណ:កម្មការទី៧ ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៧ បានអញ្ជើញដឹកនាំកិច្ចប្រជុំ និងជួបសំណេះសំណាលជាមួយក្រុម ប្រឹក្សាស្រុក គណៈអភិបាលស្រុកក្រុម ប្រឹក្សា ឃុំព្រៃគ្រី ថ្នាក់ដឹកនាំភូមិទាំង៥ និងប្រជាពលរដ្ឋ សរុបចំនួន២៨៣នាក់។ បន្ទាប់ពីស្ដាប់របាយ ការណ៍រួមរបស់លោកមេឃុំរួចមក ឯកឧត្តម អ៊ឹង លាងហ៊ួ បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង និងសាមគ្គីគ្នាក្នុងការអនុវត្តគោលនយោបាយរបស់រាជ រដ្ឋា ភិ បាលធ្វើឲ្យភូមិ-ឃុំ មានសុខសុវត្ថិភាព ប្រជាពលរដ្ឋមានជីវភាពរស់នៅល្អប្រសើរ នឹងផ្ដាំផ្ញើបន្តអនុវត្តគោល នយោ បាយភូមិ-ឃុំ មានសុវត្ថិភាព ខិតខំបង្ក បង្កើនផល បញ្ជូនកូនចៅទៅរៀនឲ្យបានខ្ពស់ ជម្រុញកូនចៅទៅទទួលវ៉ាក់សាំងកូវីដ-១៩ ដូសមូលដ្ឋាន ដូសជម្រុញឲ្យបានគ្រប់ៗគ្នា រក្សាអនាម័យ ប្រតិបត្តិតាមវិធានសុខាភិបាល និងសូមប្រជា ពល រដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតអញ្ជើញទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ឲ្យបានគ្រប់ៗគ្នា។ នាឱកាសនោះ ឯកឧត្តម បានឧបត្ថម្ភម្នាក់ៗនូវថវិកា ចំនួន២០.០០០រៀល សារុង១ អាវ ១ និងមួក១ផងដែរ។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់សមុទ្រ និងបោះឆ្នោតជ្រើសរើសបំពេញសមាជិកគណៈកម្មការទី៥ព្រឹទ្ធសភា
    thumbnail
     
    គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា ពិនិត្យសម្រេចរបៀបវារៈសំខាន់ៗចំនួន៣
    thumbnail
     
    ឯកឧត្តម លី សារី​ អញ្ជើញគោរពវិញ្ញាណក្ខន្ធសព​ លោក ជ័យ​ ប៊ុនធឿន​ សមាជិកក្រុមប្រឹក្សាសង្កាត់កំពង់បាយ​  នៅក្រុងកំពត​ ខេត្តកំពត
    thumbnail
     
    ឯកឧត្តម ប្រាក់ ចំរើន អញ្ជើញចូលរួមពិធីបុណ្យទក្ខិណានុប្បទានគម្រប់៧ថ្ងៃ និង១០០ថ្ងៃ ដើម្បីឧទ្ទិសកុសលជូនចំពោះវិញ្ញាណក្ខន្ធសពលោកយាយឧបាសិកា ស៊ន់ គា
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ អញ្ជើញគោរពវិញ្ញាណក្ខន្ធសពម្តាយបង្កើតរបស់ឯកឧត្តម ឡោ ចាន់លី សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍គណបក្សខេត្តកំពង់ចាម