លោកជំទាវ ជា ចន្ទទេវី អញ្ជើញគោរពវិញ្ញាណក្ខន្ធឯកឧត្តម Alarcónde Quesada អតីតប្រធានរដ្ឋសភា និងរដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋគុយបា
នាព្រឹកថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២២ លោកជំទាវ ជា ចន្ទទេវី សមាជិកាគណៈកម្មការទី៥ព្រឹទ្ធសភា តំណាងឲ្យព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធឯកឧត្តម Alarcónde Quesada អតីតប្រធានរដ្ឋសភា និងរដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋគុយបា នៅស្ថានទូតគុយបាប្រចាំព្រះរាជាណាចក្រកម្ពុជា ស្ថិតនៅសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ៕
ក្នុងនាមព្រឹទ្ធសភា ប្រជាជនកម្ពុជា និងក្នុងនាមលោកជំទាវផ្ទាល់ លោកជំទាវ ជា ចន្ទទេវី បានចូលរួមរំលែកទុក្ខប្រកបដោយមនោសញ្ចេតនាដ៏សែនក្រៀមក្រំជាទីបំផុត ជាមួយក្រុមគ្រួសារសព រដ្ឋសភា រដ្ឋាភិបាល និងប្រជាជន គុយបាចំពោះការបាត់បង់ ឯកឧត្តម Alarcónde Quesada អតីតប្រធានរដ្ឋសភា និងរដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋគុយបា ដែលជាឥស្សរជនជាន់ខ្ពស់របស់គុយបាដ៏សំខាន់ម្នាក់ និងជាមិត្តដ៏ល្អរបស់ សភា រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា។
ប្រភព៖នាយកដ្ឋានព័ត៌មាន