លោកជំទាវ ចឹក ហេង សមាជិកាក្រុមភូមិភាគទី៨ បានចុះសំណេះសំណាលសាកសួរសុខទុក្ខក្រុមប្រឹក្សា ឃុំ ប៉ូលីសបុស្តិ៍ និងស្មៀន នៅឃុំត្បែង២ និង ឃុំគូលែនត្បូង ស្រុកគូលែន ខេត្តព្រះវិហារ
នៅព្រឹកថ្ងៃចន្ទ ទី៩ ខែឧសភា ឆ្នាំ២០២២ លោកជំទាវ ចឹក ហេង សមាជិកាក្រុមភូមិភាគទី៨ បានចុះសំណេះសំណាលសាកសួរសុខទុក្ខក្រុមប្រឹក្សា ឃុំ ប៉ូលីសបុស្តិ៍ និងស្មៀន នៅឃុំត្បែង២ និង ឃុំគូលែនត្បូង ស្រុកគូលែន ខេត្តព្រះវិហារ។ លោកជំទាវបានណែនាំជំរុញដល់ក្រុមប្រឹក្សាឃុំ និងប៉ូលីសបុស្តិ៍ត្រូវយកចិត្តទុកដាក់អនុវត្តន៏នូវតួនាទី ភារកិច្ច និងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋអោយទាន់ពេលវេលា និងត្រៀមលក្ខណះសំរាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥នាពេលខាងមុខនេះ នឹងផ្សព្វផ្សាយអោយប្រជាពលរដ្ឋនាំគ្នាទៅចាក់វ៉ាក់សាំង ដូសមូលដ្ឋាន និងដូសជំរុញ និងបានពាំនាំការសាកសួរសុខទុក្ខពីសម្តេចប្រធានព្រឹទ្ធសភា ដល់សមាជិកសមាជិកា ក្រុមប្រឹក្សាសង្កាត់ទាំងអស់។ក្នុងពិធីសំណេះសំណាលនោះលោកជំទាវបានឧបត្ថម្ភម៉ាស់២៥០ និងឧបត្ថម្ភអ្នកចូលរួម ចំនួន១៦នាក់ ម្នាក់ៗទទួលបានថវិកា២០០០០រៀល និងកន្ទេលបត់ម្នាក់១ ។