khmer eng
  • ឯកឧត្តម ម៉ុម ជឹមហ៊ុយទទួលស្វាគមន៍ និងរៀបចំពិសារអាហារសាមគ្គី ជូនដល់គណៈប្រតិភូក្រុមអន្តរសភាមិត្តភាពបារាំង-កម្ពុជា នៅតាមដងទន្លេចតុមុខ
     
    ចែករំលែក ៖

    នៅរាត្រីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ ក្រុមអន្តរសភាមិត្តភាពកម្ពុជា-បារាំង ដឹកនាំដោយឯកឧត្តម ម៉ុម ជឹមហ៊ុយ ប្រធានក្រុម និងជាប្រធានគណៈកម្មការទី៧ព្រឹទ្ធសភា បានអញ្ជើញទទួលស្វាគមន៍យ៉ាងកក់ក្តៅ ព្រមទាំងរៀបចំពិធីពិសារអាហារសាមគ្គីជូនដល់គណៈប្រតិភូក្រុមមិត្តអន្តរសភាបារាំង-កម្ពុជា ដឹកនាំដោយឯកឧត្តម Vincent Eblé សមាជិកព្រឹទ្ធសភាបារាំង និងជាប្រធានក្រុមអន្តរសភាមិត្តភាពបារាំង-កម្ពុជា នៅលើទូកទេសចរណ៍ គយគន់ទេសភាពតាមដងទន្លេចតុមុខ រាជធានីភ្នំពេញ ក្នុងឱកាសដែលឯកឧត្តម Vincent Eblé ដឹកនាំគណៈ ប្រតិភូមកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា៕

    ប្រភព៖នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា អញ្ជើញចុះសាកសួរសុខទុក្ខ និងនាំយកអំណោយរបស់សម្តេចតេជោ ប្រធានព្រឹទ្ធសភា ជូនវីរកងទ័ពជួរមុខនៅទិសខេត្តព្រះវិហារ ឧត្តរមានជ័យ ថ្មដា(ខេត្តពោធិ៍សាត់) និងទិសយោធភូមិភាគទី៤
    thumbnail
     
    សមាជិកព្រឹទ្ធសភា និង សមាជិករដ្ឋសភា ទទួលបន្ទុក ត្រៀមរៀបចំវេទិកាសមាជិកសភាតំបន់អាស៊ី–ប៉ាស៊ីហ្វិក ស្តីពីសុខភាពសកលលើកទី៩ (9th APPF-GH)
    thumbnail
     
    អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាប្រជុំពិភាក្សាការងារក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
    thumbnail
     
    គណៈកម្មការទី៧ព្រឹទ្ធសភា អញ្ជើញជួបពិភាក្សាការងារជាមួយឯកឧត្តមនាយកប្រតិបត្តិអន្តរជាតិ នៃមូលនិធិមហាឫស្សីដើម្បីសន្តិភាពពិភពលោក