khmer eng
  • គណៈប្រតិភូគណៈកម្មការទី១ព្រឹទ្ធសភា នាំយកទេយ្យវត្ថុ ប្រគេនដល់ព្រះសង្ឃ នៅវត្តវិហាធំសសរ១០០ នៅខេត្តក្រចេះ
     
    ចែករំលែក ៖

    នៅព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២២ គណៈប្រតិភូគណៈកម្មការសិទ្ធមនុស្ស ទទួលពាក្របណ្តឹង និងអង្កេត នៃព្រឹទ្ធសភា ដឹកនាំដោយឯកឧត្តម យ៉ង់ សែម ប្រធានគណៈកម្មការ បានអញ្ជើញថ្វាយបង្គំព្រះសង្ឃ និងនាំយកនូវទេយ្យវត្ថុ ដែលរួមមាន៖ ស្លាដក អង្ករ៥០គីឡូ ត្រីខ២យួរ ទឹកត្រី២យួរ ទឹកស៊ីអ៉ីវ២យួរ មី២កេស ទឹកផ្លែឈើ២កេស ទឹកសុទ្ធ២កេស និងបច័្ចយមួយចំនួនប្រគេនដល់ព្រះសង្ឃ ព្រមជាមួយគ្នានោះឯកឧត្តម ខៀវ មុត អនុប្រធានគណៈមម្មការ បានចូលបច្ច័យកសាងសសរសាលាធម្មសភា ចំនួន១ដើម (៥០០$) នៅវត្តវិហាធំសសរ១០០ ដែលស្ថិតក្នុងស្រុកសំបូរ ខេត្តក្រចេះ។

    ប្រភព៖ នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    គណៈកម្មការទី៨ព្រឹទ្ធសភា នាំយកចង្ក្រានសន្សំសំចៃថាមពល និងធុងចម្រោះទឹកស្អាតចែកជូនប្រជាពលរដ្ឋក្នុងស្រុកបាភ្នំ
    thumbnail
     
    ឯកឧត្តម ប្រាក់ សុខុន អនុញ្ញាតឱ្យឯកឧត្តម Salman Ahmed ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
    thumbnail
     
    ឯកឧត្តម ម៉ម  ប៊ុននាង និងក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ នាំយកអំណោយជាឱសថចំនួន១១មុខ ប្រគល់ជូនដល់មន្ទីរពេទ្យបង្អែកស្រុកតំបែរ
    thumbnail
     
    គណៈកម្មការទី៧ព្រឹទ្ធសភា អញ្ជើញថ្វាយបង្គំព្រះសង្ឃ និងប្រគេនទេយ្យទានដល់ព្រះសង្ឃគង់ព្រះវស្សាអស់កាលត្រីមាសនៅក្នុងវត្តព្រៃឆ្លាក់ ខេត្តស្វាយរៀង
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ ជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំ ស្មៀនឃុំ នាយប៉ុស្តិ៍នគរបាលឃុំ និងអាជ្ញាធរស្រុកតំបែរ ខេត្តត្បូងឃ្មុំ