khmer eng
  • អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា បានរៀបចំទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ ១តុលា ក្រោមអធិបតីភាពឯកឧត្តម ឡោក ឆាយ អគ្គលេខាធិការរងព្រឹទ្ធសភា
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា បានរៀបចំទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ ១តុលា ក្រោមអធិបតីភាពឯកឧត្តម ឡោក ឆាយ អគ្គលេខាធិការរងព្រឹទ្ធសភា ដោយមានការអញ្ជើញចូលរួមពីនិវត្តជនចំនួន៦៦នាក់ និងមន្ត្រីរាជការវ័យចំណាស់ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភាចំនួន៤៧នាក់ នៅសាលសិក្ខាសាលាជាប់បណ្ណាល័យព្រឹទ្ធសភា។

    កម្មវិធីនេះប្រព្រឹត្តទៅរយៈពេលមួយព្រឹក ដោយមានការឡើងចំណាប់អារម្មណ៍របស់តំណាងនិវត្តជន ដោយលោកស្រី ផេង គន្ធាបូរី និងចំណាប់អារម្មណ៍តំណាងមន្ត្រីរាជការវ័យចំណាស់ ដោយលោកស្រី ប្រាក់ ចន្ធី និងទស្សនាសកម្មភាពពិពណ៌រូបភាពសួរសុខទុក្ខនិវត្តជន មន្ត្រីរាជការលំហែមាតុភាព មានជំងឺ និងហានិភ័យផ្សេងៗ ព្រមទាំងមតិសំណេះសំណាលរបស់ឯកឧត្តម ឡោក ឆាយ អគ្គលេខាធិការរងព្រឹទ្ធសភា៕


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាក្រុមទី២ ប្រជុំពិនិត្យពិភាក្សា និងត្រៀមមានយោបល់ លើសេចក្តីព្រាងច្បាប់ចំនួន៣
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ ប្រជុំពិនិត្យផែនការប្រតិបត្តិឆ្នាំ២០២៦
    thumbnail
     
    លោកជំទាវ កង សៅរ៍ធន អញ្ជើញចុះពិនិត្យវឌ្ឍនភាពនៃការជីកស្តារស្រះទឹកទន្លេនាម នៅឃុំចំប៉ី ស្រុកអង្គរជ័យ ខេត្តកំពត
    thumbnail
     
    គណៈកម្មការទី៥ព្រឹទ្ធសភា ប្រជុំជាមួយតំណាងរាជរដ្ឋាភិបាល ដើម្បីពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់ពាក់ព័ន្ធនឹងការយកពន្ធត្រួតគ្នា
    thumbnail
     
    គណៈកម្មការទី២ព្រឹទ្ធសភាប្រជុំជាមួយតំណាងរាជរដ្ឋាភិបាល ដើម្បីពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់ពាក់ព័ន្ធនឹងថវិកាជាតិ