khmer eng
  • ឯកឧត្តម យ៉ង់ សែម ប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨មានរៀបចំកិច្ចប្រជុំមួយ ដោយមានការចូលរួមពី លោកប្រធាន អនុប្រធាននាយកដ្ឋាន ភូមិភាគនិងសមូហភាពដែនដី
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ ២០២២ វេលាម៉ោង ៩:០០ នាទីព្រឹក នៅសាលាប្រជុំគណៈកម្មការទី១ មានរៀបចំកិច្ចប្រជុំមួយ ដោយមានការចូលរួមពី លោកប្រធាន អនុប្រធាននាយកដ្ឋាន ភូមិភាគនិងសមូហភាពដែនដី មន្ត្រីលេខាអមគណៈកម្មការទី១ និងមន្ត្រីការិយាល័យអមក្រុមភូមិភាគទី៨ ក្រោមអធិបតីភាពឯកឧត្តម យ៉ង់ សែម ប្រធានគណៈកម្មការទី១ ព្រឹទ្ធសភា និងប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ ដើម្បីពិនិត្យពិភាក្សាលើរបៀវារៈ ដូចខាងក្រោម៖
    ១-ពិនិត្យលើរបាយការណ៍របស់គណៈកម្មការទី១ ជួបសំណេះសំណាលសមាជិក្រុមប្រឹក្សាឃុំ ស្មៀន នាយប៉ុស្តិ៍និងមេភូមិ នៅក្នុងស្រុកមណ្ឌលសីមា ខេត្តកោះកុង ។
    ២- ពិនិត្យលើរបាយការណ៍ជួបសំណេះសំណាលជាមួយអតីតយុទ្ធជន និវត្តជន ចាស់ជរា ជនពិការ និងយុវជនក្នុងសង្កាត់រកាកណ្តាល ខេត្តក្រចេះ ។
    ៣-ពិនិត្យលើរបាការណ៍ នៃការៀបចំប្រារព្ធពិធីអបអរសាទរទិវាកុមារអន្តរជាតិ ០១ មិថុនា ឆ្នាំ២០២២ ខួបលើកទី៧៣ នៅក្នុងបរិវេណព្រះវិហារចាស់ ក្រុងក្រចេះ ខេត្តក្រចេះ។
    ៤- ពិនិត្យលើរបាយការណ៍របស់ក្រុមសមាជិកព្រឹទ្ធប្រចាំភូមិភាគទី៨ ជួបសំណេះសំណាលជាមួយសមាជិក្រុមប្រឹក្សាឃុំ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ។
    ៥-ពិនិត្យលើរបាយការណ៍របស់ក្រុមសមាជិកព្រឹទ្ធប្រចាំភូមិភាគទី៨ ជួបសំណេះសំណាលជាមួយសមាជិក្រុមប្រឹក្សាឃុំ ស្រុកកូនមុំ ខេត្តរតនគិរី ។
    ៦-ពិនិត្យលើរបាយការណ៍របស់ក្រុមសមាជិកព្រឹទ្ធប្រចាំភូមិភាគទី៨ ជួបសំណេះសំណាលសមាជិក្រុមប្រឹក្សាសង្កាត់ ស្មៀន នាយប៉ុស្តិ៍ និងមេភូមិ នៅក្រុងក្រចេះ ខេត្តក្រចេះ


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា ដឹកនាំកិច្ចប្រជុំឆ្លុះបញ្ចាំងសមិទ្ធផលការងារជាង ១ឆ្នាំ របស់ខុទ្ទកាល័យ និងដាក់ចេញទិសដៅយុទ្ធសាស្ត្របន្ត
    thumbnail
     
    លោកជំទាវ មាន សំអាន ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៨ព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្តម ឡោក ឆាយ ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងាររបស់អគ្គនាយកដ្ឋានសេវាច្បាប់ និងសមូហភាពដែនដី និងអគ្គនាយកដ្ឋានស្រាវជ្រាវប្រចាំខែមីនា
    thumbnail
     
    សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យអគ្គលេខាធិការនៃសន្និសីទស្តីពីអន្តរសកម្មភាព និងវិធានការកសាងទំនុកចិត្តនៅអាស៊ី ចូលជួបសម្តែងការគួរសម
    thumbnail
     
    ឯកឧត្តម លីសារី អញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំខ្មែរអ៉ិស្លាម និងគោរពវិញ្ញាណក្ខន្ធសពអតីតថ្នាក់ដឹកនាំ នៅស្រុកទឹកឈូខេត្តកំពត