khmer eng
  • ឯកឧត្តម ទេព យុទ្ធី អញ្ជើញជាវាគ្មិនក្នុងកិច្ចពិគ្រោះយោបល់ថ្នាក់ជាតិ ស្តីពីការពិនិត្យលើវឌ្ឍនភាពរបស់កម្ពុជាក្នុងដំណើរឆ្ពោះទៅកិច្ចប្រជុំកម្រិតខ្ពស់របស់អង្គការសហប្រជាជាតិស្តីពីជំងឺរបេង(UNHLM-TB) ឆ្នាំ២០២៣
     
    ចែករំលែក ៖

    នារសៀលថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២២ នៅសណ្ឋាគារកាំបូឌីយ៉ាណាភ្នំពេញ ឯកឧត្តម ទេព យុទ្ធី សមាជិកគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារបណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី (គណៈកម្មការទី៨ព្រឹទ្ធសភា) បានអញ្ជើញជាវាគ្មិនក្នុងកិច្ចពិគ្រោះយោបល់ថ្នាក់ជាតិ ស្តីពីការពិនិត្យលើវឌ្ឍនភាពរបស់កម្ពុជាក្នុងដំណើរឆ្ពោះទៅកិច្ចប្រជុំកម្រិតខ្ពស់របស់អង្គការសហប្រជាជាតិស្តីពីជំងឺរបេង(UNHLM-TB) ឆ្នាំ២០២៣ ក្រោមប្រធានបទ ស្តីពីការប្តេជ្ញាចិត្តផ្នែកនយោបាយ និងភាពជាអ្នកដឹកនាំក្នុងការឆ្លើយតបជំងឺរបេង ដោយផ្តោតសំខាន់ការលើកកម្ពស់សុខុមាលភាពជូនប្រជាពលរដ្ឋ ក៏ចាំបាច់ត្រូវមានកិច្ចសហប្រតិបត្តិការដ៏រឹងមាំមួយពីអភិក្រមចំនួន៤គឺ៖ ទី១-ស្ថាប័នរដ្ឋ ទី២-វិស័យឯកជន ទី៣-ដៃគូអភិវឌ្ឍន៍ជាតិ-អន្តរជាតិ និងទី៤-សហគមន៍មូលដ្ឋាន។

    ប្រភព៖នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាក្រុមទី២ ប្រជុំពិនិត្យពិភាក្សា និងត្រៀមមានយោបល់ លើសេចក្តីព្រាងច្បាប់ចំនួន៣
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ ប្រជុំពិនិត្យផែនការប្រតិបត្តិឆ្នាំ២០២៦
    thumbnail
     
    លោកជំទាវ កង សៅរ៍ធន អញ្ជើញចុះពិនិត្យវឌ្ឍនភាពនៃការជីកស្តារស្រះទឹកទន្លេនាម នៅឃុំចំប៉ី ស្រុកអង្គរជ័យ ខេត្តកំពត
    thumbnail
     
    គណៈកម្មការទី៥ព្រឹទ្ធសភា ប្រជុំជាមួយតំណាងរាជរដ្ឋាភិបាល ដើម្បីពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់ពាក់ព័ន្ធនឹងការយកពន្ធត្រួតគ្នា
    thumbnail
     
    គណៈកម្មការទី២ព្រឹទ្ធសភាប្រជុំជាមួយតំណាងរាជរដ្ឋាភិបាល ដើម្បីពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់ពាក់ព័ន្ធនឹងថវិកាជាតិ