khmer eng
  • គណៈកម្មការទី៧ព្រឹទ្ធសភា ជួបអាជ្ញាធរ និងមន្ទីរពាក់ព័ន្ធនៅខេត្តព្រះសីហនុ
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២២ គណៈប្រតិភូគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ សាសនា វប្បធម៌ វិចិត្រសិល្បៈ និងទេសចរណ៍ នៃព្រឹទ្ធសភា(គណៈកម្មការទី៧) ដឹកនាំដោយ ឯកឧត្តម ម៉ម ជឹមហ៊ុយ ប្រធានគណៈកម្មការ បានអញ្ជើញជួបសំណេះសំណាល ពិភាក្សាការងារជាមួយអាជ្ញាធរ ក្រុមប្រឹក្សាខេត្ត និងមន្ទីរជំនាញពាក់ព័ន្ធជំវិញខេត្ត ដឹកនាំដោយឯកឧត្តម ម៉ាង ស៊ីណេត អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ ដើម្បីឈ្វេងយល់ការវិវឌ្ឍរីកចម្រើនថ្មី បញ្ហាប្រឈម និងចក្ខុវិស័យទៅមុខស្ថិតនៅសាលប្រជុំសាលាខេត្តព្រះសីហនុ។
    ក្នុងឱកាសនោះ ឯកឧត្តម ម៉ម ជឹមហ៊ុយ បានសម្តែងការកោតសសើរ និងលើកទឹកចិត្តឱ្យបន្តខិតខំដើម្បីទទួលបានសមិទ្ធផលថ្មីៗទៀត និងមានសាមគ្គីភាព ចេះសហការគ្នា និងមានទំនាក់ទំនងល្អ ដើម្បីអនុវត្តតួនាទី ភារកិច្ចរបស់ខ្លួនឱ្យបានល្អប្រសើរ។ ដោយឡែកចំពោះបញ្ហាប្រឈមនានាដែលនៅសេសសល់ត្រូវបន្តរួមគ្នាដោះស្រាយជាជំហានៗ ៕

    ប្រភព៖នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាក្រុមទី២ ប្រជុំពិនិត្យពិភាក្សា និងត្រៀមមានយោបល់ លើសេចក្តីព្រាងច្បាប់ចំនួន៣
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ ប្រជុំពិនិត្យផែនការប្រតិបត្តិឆ្នាំ២០២៦
    thumbnail
     
    លោកជំទាវ កង សៅរ៍ធន អញ្ជើញចុះពិនិត្យវឌ្ឍនភាពនៃការជីកស្តារស្រះទឹកទន្លេនាម នៅឃុំចំប៉ី ស្រុកអង្គរជ័យ ខេត្តកំពត
    thumbnail
     
    គណៈកម្មការទី៥ព្រឹទ្ធសភា ប្រជុំជាមួយតំណាងរាជរដ្ឋាភិបាល ដើម្បីពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់ពាក់ព័ន្ធនឹងការយកពន្ធត្រួតគ្នា
    thumbnail
     
    គណៈកម្មការទី២ព្រឹទ្ធសភាប្រជុំជាមួយតំណាងរាជរដ្ឋាភិបាល ដើម្បីពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់ពាក់ព័ន្ធនឹងថវិកាជាតិ