khmer eng
  • ឯកឧត្តម ឡៅ ឆន និងលោកជំទាវ បាននាំយកទ័យវត្ថុ មានអង្ករ ៥០ គីឡូក្រាម ទឹកសុទ្ធ១កេះ ទឹកផ្លែឈើ ១កេះ ទឹកត្រី ១យួរ ទឹកស៊ីអ៊ីវ ១យួរ ទៀនព្រះវស្សា ១គូ និងថវិកាមួយចំនួន ទៅប្រគេនព្រះសង្ឃគង់នៅវត្ត ឥន្រ្ទាសុខារាម ហៅវត្តគោកប៉ាទ្រី
     
    ចែករំលែក ៖

    ព្រឹកថ្ងៃព្រហស្បតិ៍ ១រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តម ឡៅ ឆន សមាជិកគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ និងលោកជំទាវ បាននាំយកទ័យវត្ថុ មានអង្ករ ៥០ គីឡូក្រាម ទឹកសុទ្ធ១កេះ ទឹកផ្លែឈើ ១កេះ ទឹកត្រី ១យួរ ទឹកស៊ីអ៊ីវ ១យួរ ទៀនព្រះវស្សា ១គូ និងថវិកាមួយចំនួន ទៅប្រគេនព្រះសង្ឃគង់នៅវត្ត ឥន្រ្ទាសុខារាម ហៅវត្តគោកប៉ាទ្រី ស្ថិតនៅក្នុងក្រុងសៀមរាប ខេត្តសៀមរាប ដើម្បីទុកសម្រាប់ឧបត្ថម្ភព្រះសង្ឃធ្វើចង្ហាន់ក្នុងពេលចូលវស្សា តាមប្រពៃណីព្រះពុទ្ធសាសនា និងដើម្បីឧទ្ទិសកុសលផលបុណ្យជូនទៅដល់បុព្វការីជន មានមាតាបីតា ជីដូនជីតា ញាតិកាទាំងប្រាំពីរសណ្តាន ព្រមទាំងដល់អស់លោក បងប្អូនអ្នកស្នេហាជាតិ សូមលោកទទួលបាននូវសេចក្តីសុខ និងបានទៅកើតនៅឋានសុគតិភពកុំបីឃ្លាងឃ្លាតឡើយ។

     


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ឯកឧត្តម ឡាយ សំកុល អគ្គលេខាធិការព្រឹទ្ធសភា អញ្ជើញប្រគល់សម្ភារៈប្រើប្រាស់ គ្រឿងឧបភោគ បរិភោគ សំលៀកបំពាក់ ថ្នាំពេទ្យ និងថវិកា ជូនសាលាខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ
    thumbnail
     
    គណៈប្រតិភូ គណៈកម្មការទី៨ព្រឹទ្ធសភា អញ្ជើញចូលគោរពជូនពរឯកឧត្តមប្រធានស្តីទីព្រឹទ្ធសភា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ
    thumbnail
     
    គណៈប្រតិភូ គណៈកម្មការទី៨ព្រឹទ្ធសភា អញ្ជើញចូលគោរពជូនពរឯកឧត្តមបណ្ឌិត អនុប្រធានទី២ព្រឹទ្ធសភា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ
    thumbnail
     
    លិខិតជូនពររបស់ឯកឧត្តម ជាម សុផលមករា អគ្គនាយកព័ត៌មាន និងទំនាក់ទំនងសាធារណៈ គោរពជូន ថ្នាក់ដឹកនាំ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា នៅក្នុងឱកាសដ៏មហានក្ខត្តឫក្សឧត្តុង្គឧត្តមថ្លៃថ្លានៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០
    thumbnail
     
    ឯកឧត្តម លោកជំទាវសមាជិក សមាជិកាគណៈកម្មការទី៨ព្រឹទ្ធសភា អញ្ជើញចូលគោរពជូនពរលោកជំទាវ មាន សំអាន ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ