khmer eng
  • ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ សំណេះសំណាលអាជ្ញាធរក្រុងប៉ៃលិន និងស្រុកសាលាក្រៅ ខេត្តប៉ៃលិន
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ បានរៀបចំពីធីសំណេះសំណាលជាមួយនឹងក្រុមប្រឹក្សាឃុំ សង្កាត់ ស្មៀន និងនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ នៃខេត្តប៉ៃលិន ក្រោមអធិបតីភាពឯកឧត្តម ប៉ុល លឹម ប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ នៅសាលប្រជុំសាលាខេត្តប៉ៃលិន ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំខេត្តប៉ៃលិន អាជ្ញាធរក្រុងប៉ៃលិន និងអាជ្ញាធរស្រុកសាលាក្រៅសរុបចំនួន ១២៣នាក់។
    ពីធីសំណេះសំណាលនេះ រៀបចំឡើងដើម្បីឈ្វេងយល់ និងផ្តល់ឱកាសជូនសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ស្មៀន និងនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ លើកឡើងពីបញ្ហាប្រឈម តម្រូវការ និងសំណូមពរ ជុំវិញការអនុវត្តតួនាទី ភារកិច្ចរបស់ខ្លួន ដោយផ្តោតសំខាន់លើការងារផ្តល់សេវារដ្ឋបាល អត្រានុកូលដ្ឋាន ការធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ការភិវឌ្ឍឃុំ សង្កាត់ និងការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព(៧ចំណុច) បញ្ហាព្រំប្រទល់រវាងស្រុកសំឡូត និងក្រុងប៉ៃលិន ការផ្ទេរកម្មសិទ្ធដីធ្លី និងការបង់ពន្ធប្រថាប់ត្រា។
    អង្គពិធីដំណើរការដោយមាន៖
    ១.មតិស្វាគមន៍របស់លោកជំទាវ បាន ស្រីមុំ អភិបាល នៃគណៈអគិបាលខេត្តប៉ៃលិន។
    ២.ថ្លែងបើកពិធីសំណេះសំណាលដោយឯកឧត្តម ប៉ុល លឹម ពាក់ព័ន្ធនឹងប្រធានបទចំនួន០៧ មានជាអាទិ៍៖
    -ការងារស្ថិតិប្រជាពលរដ្ឋ(សៀវភៅស្នាក់នៅ និងសៀវភៅគ្រួសារ)
    -ការងារអត្រានុកូលដ្ឋាន
    -ការធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ
    -ការអភិវឌ្ឍឃុំ សង្កាត់
    -ការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព
    -បញ្ហាព្រំទល់រវាងឃុំមានជ័យ ស្រុកសំឡូត ជាមួយសង្កាត់អូតាវ៉ៅ ក្រុងប៉ៃលិន
    -បញ្ហាផ្សេងៗ។
    ៣.របាយការណ៍របស់ចៅសង្កាត់ និងមេឃុំនីមួយៗ លើកឡើងអំពីបញ្ហាកង្វល់ តម្រូវការ និងសំណូមពរពាក់ព័ន្ធនឹងប្រធានបទទាំង០៧ខាងលើនេះ។
    ៤.ចូលរួមផ្តល់យោបល់ និងបទពិសោធន៍ល្អៗ ពីសំណាក់ឯកឧត្តម លោកជំទាវក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ និងថ្នាក់ដឹកនាំរដ្ឋបាលខេត្ត។
    ៥.មតិបូកសរុប ផ្តាំផ្ញើ និងបិទពិធីសំណេះសំណាល ដោយឯកឧត្តម ប៉ុល លឹម។
    ៦.ពិធីប្រគល់អាវរងា ម៉ាស់ ជែលលាងសម្លាប់មេរោគ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចប្រធានព្រឹទ្ធសភា ជូនដល់អាជ្ញាធរមូលដ្ឋាន៕

    ប្រភព៖ នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ឯកឧត្តម ឡាយ សំកុល អគ្គលេខាធិការព្រឹទ្ធសភា អញ្ជើញប្រគល់សម្ភារៈប្រើប្រាស់ គ្រឿងឧបភោគ បរិភោគ សំលៀកបំពាក់ ថ្នាំពេទ្យ និងថវិកា ជូនសាលាខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ
    thumbnail
     
    គណៈប្រតិភូ គណៈកម្មការទី៨ព្រឹទ្ធសភា អញ្ជើញចូលគោរពជូនពរឯកឧត្តមប្រធានស្តីទីព្រឹទ្ធសភា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ
    thumbnail
     
    គណៈប្រតិភូ គណៈកម្មការទី៨ព្រឹទ្ធសភា អញ្ជើញចូលគោរពជូនពរឯកឧត្តមបណ្ឌិត អនុប្រធានទី២ព្រឹទ្ធសភា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ
    thumbnail
     
    លិខិតជូនពររបស់ឯកឧត្តម ជាម សុផលមករា អគ្គនាយកព័ត៌មាន និងទំនាក់ទំនងសាធារណៈ គោរពជូន ថ្នាក់ដឹកនាំ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា នៅក្នុងឱកាសដ៏មហានក្ខត្តឫក្សឧត្តុង្គឧត្តមថ្លៃថ្លានៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០
    thumbnail
     
    ឯកឧត្តម លោកជំទាវសមាជិក សមាជិកាគណៈកម្មការទី៨ព្រឹទ្ធសភា អញ្ជើញចូលគោរពជូនពរលោកជំទាវ មាន សំអាន ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ