khmer eng
  • ឯកឧត្ដមកិត្តិសង្គហបណ្ឌិត ទេព ងន អញ្ជើញជាអធិបតីភាពក្នុងពិធីចុះអនុស្សរណៈនៃការយោគយល់គ្នាស្តីពី កិច្ចព្រមព្រៀងផ្តល់ជំនួយមនុស្សធម៌ដល់ព្រឹទ្ធសភាកម្ពុជា
     
    ចែករំលែក ៖

    នារសៀលថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២២ ឯកឧត្ដមកិត្តិសង្គហបណ្ឌិត ទេព ងន អនុប្រធានទី២ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាងគណៈកម្មការទី១០ព្រឹទ្ធសភា ជាមួយនឹងមូលនិធិចែករំលែកសង្គ្រោះជីវិតសកល នៃសាធារណៈកូរ៉េ ស្តីពីកិច្ចព្រមព្រៀងផ្តល់មនុស្សធម៌ដល់ព្រឹទ្ធសភាកម្ពុជា នៅសាលសិក្ខាសាលាបណ្ណាល័យព្រឹទ្ធសភា។
    តាមរយៈអនុស្សរណៈនេះ មូលនិធិចែករំលែកសង្គ្រោះជីវិតសកល នៃសាធារណៈកូរ៉េ នឹងផ្តល់ជំនួយមនុស្សធម៌ដល់ព្រឹទ្ធសភាកម្ពុជា ជាសម្ភារៈវេជ្ជសាស្ត្រ រួមមាន៖ ឱសថ ឧបករណ៍វេជ្ជសាស្ត្រ បរិក្ខារពេទ្យ និងសម្ភារប្រើប្រាស់ប្រចាំថ្ងៃ ដែលគិតជាថវិកាមានចំនួនដប់លានដុល្លារអាមេរិក សម្រាប់រយៈពេល ៤ឆ្នាំ គឺចាប់ពីខែសីហា ឆ្នាំ២០២២ ដល់ខែធ្នូ ឆ្នាំ២០២៥។

    ប្រភព៖ នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សាស្រ្តាចារ្យ និងនិស្សិតនៃសកលវិទ្យាល័យអាមេរិកកាំងភ្នំពេញ អញ្ជើញទស្សនកិច្ចឈ្វេងយល់អំពីស្ថាប័នព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ អញ្ជើញសំណេះសំណាលជាមួយសមាជិកាព្រឹទ្ធសភា មន្រ្តីរាជការជាស្ត្រី និងនិវត្តជននារី នៃអ.ពស ក្នុងឱកាសអបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា
    thumbnail
     
    លោកជំទាវបណ្ឌិត ចាន់ សុទ្ធាវី អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៦ព្រឹទ្ធសភា
    thumbnail
     
    ោកជំទាវ មាន សំអាន ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦
    thumbnail