khmer eng
  • ឯកឧត្ដម ម៉ាន់ ឈឿន និងលោកជំទាវ មុំ សណ្ដាប់ បានអញ្ជើញចុះជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាសង្កាត់សាក់សំពៅ និងមន្រ្តីសង្កាត់
     
    ចែករំលែក ៖

    នៅព្រឹកថ្ងៃចន្ទ ៣ រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២ ឯកឧត្ដម ម៉ាន់ ឈឿន អនុប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី១ និងលោកជំទាវ មុំ សណ្ដាប់ លេខាធិការគណៈកម្មការទី៨ ព្រឹទ្ធសភា បានអញ្ជើញចុះជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាសង្កាត់សាក់សំពៅ និងមន្រ្តីសង្កាត់ ព្រមទាំងបានឧបត្ថម្ភជូនកន្សែងម្នាក់មួយជាអនុស្សវរីយ៍។ ជាមួយគ្នានោះ ឯកឧត្ដម ម៉ាន់ ឈឿន និងលោកជំទាវ មុំ សណ្ដាប់ បានបន្តដំណើរអញ្ជើញទៅសួរសុខទុក្ខលោកស្រី ទិត្យ សំអុន អតីតចៅសង្កាត់សាក់សំពៅ និងបាននាំយកអំណោយ មួយចំនួនមានដូចជា ៖
    -អង្ក ៣០គីឡូក្រាម
    -ទឹកអាកុល ០៥លីត្រ
    -ម៉ាស ០២ដុំ
    -សាប៊ូ០៨ដុំតូច
    -ត្រីខ ០១យួរ
    -កន្សែង ០២ និងថវិកាមួយចំនួន។

     


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សាស្រ្តាចារ្យ និងនិស្សិតនៃសកលវិទ្យាល័យអាមេរិកកាំងភ្នំពេញ អញ្ជើញទស្សនកិច្ចឈ្វេងយល់អំពីស្ថាប័នព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ អញ្ជើញសំណេះសំណាលជាមួយសមាជិកាព្រឹទ្ធសភា មន្រ្តីរាជការជាស្ត្រី និងនិវត្តជននារី នៃអ.ពស ក្នុងឱកាសអបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា
    thumbnail
     
    លោកជំទាវបណ្ឌិត ចាន់ សុទ្ធាវី អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៦ព្រឹទ្ធសភា
    thumbnail
     
    ោកជំទាវ មាន សំអាន ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦
    thumbnail