khmer eng
  • ក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ បានអញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំក្រសាំង ស្រុកចុងកាល ខេត្តឧត្តរមានជ័យ
     
    ចែករំលែក ៖

    ថ្ងៃពុធ ទី៧ ខែកញ្ញា ឆ្នាំ២០២២ នៅវេលាម៉ោង៩:១៥នាទី ឯកឧត្តម ឡៅ ឆន សមាជិកគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ បានអញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំក្រសាំង ស្រុកចុងកាល ខេត្តឧត្តរមានជ័យ ដែលមានអ្នកចូលរួមចំនួន១២នាក់ ដើម្បីឈ្វេងយល់លើការងារផ្តល់សេវាជូនប្រជាពលរដ្ឋ អត្រានុកូលដ្ឋាន ការធ្វើអត្តសញ្ញាណប័ណ្ណ ការងារភូមិ-ឃុំ មានសុវត្តិភាព និងការចាក់វ៉ាក់សំាងការពារជំងឺកូដ-១៩។ ក្រោយពីបានស្តាប់របាយការណ៍របស់មេឃុំរួចមក ឯកឧត្តម បានសម្តែងការកោតសរសើរ ចំពោះសកម្មភាព និងលទ្ធផល ដែលទទួលយ៉ាងល្អប្រសើរនាពេលនេះ ពិសេសលើការងារភូមិ-ឃុំ មានសុវត្តិភាព និងការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩។ បន្តខិតខំអនុវត្តនូវតួនាទី ភារកិច្ច ផែនការសកម្មភាព ឱ្យកាន់តែប្រសើរថែមទៀត ហើយសំណូមពរ និងបញ្ហាប្រឈមនានា បន្តរួមគ្នាដោះស្រាយជាជំហានៗ ផ្សព្វផ្សាយជូនប្រជាពលរដ្ឋឱ្យបន្តអនុវត្តវិធានការ កុំ និង៣ការពារ តាមការណែនាំរបស់ក្រសួងសុខាភិបាល។ ក្នុងឱកាសនោះ ឯកឧត្តមបានឧបត្ថម្ភជូនរបស់កំដរដៃក្នុងម្នាក់ៗសៀវភៅស្តីពី អំពើហឹង្សាក្នុងគ្រួសារចំនួន១ ក្បាល ម៉ាស់ ១ប្រអប់ និងថវិកាមួយចំនួនផងដែរ។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សាស្រ្តាចារ្យ និងនិស្សិតនៃសកលវិទ្យាល័យអាមេរិកកាំងភ្នំពេញ អញ្ជើញទស្សនកិច្ចឈ្វេងយល់អំពីស្ថាប័នព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ អញ្ជើញសំណេះសំណាលជាមួយសមាជិកាព្រឹទ្ធសភា មន្រ្តីរាជការជាស្ត្រី និងនិវត្តជននារី នៃអ.ពស ក្នុងឱកាសអបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា
    thumbnail
     
    លោកជំទាវបណ្ឌិត ចាន់ សុទ្ធាវី អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៦ព្រឹទ្ធសភា
    thumbnail
     
    ោកជំទាវ មាន សំអាន ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦
    thumbnail