khmer eng
  • ឯកឧត្តម ម៉ាន់ ឈឿន បានអញ្ជើញចូលរួមប្រជុំវេទិកាសាធារណៈជាមួយក្រុមប្រឹក្សាសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ
     
    ចែករំលែក ៖

    ថ្ងៃច័ន្ទ ទី១២ ខែកញ្ញា ឆ្នាំ២០២២វេលាម៉ោង១៥:០០នាទី ឯកឧត្តម ម៉ាន់ ឈឿន អនុប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី១ បានអញ្ជើញចូលរួមប្រជុំវេទិកាសាធារណៈជាមួយក្រុមប្រឹក្សាសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ លោកអធិការរងនគរបាលខណ្ឌ លោកនាយប៉ុស្តិ៍ លោកមេភូមិទាំង១៣ រួមជាបងប្អូនប្រជាពលរដ្ឋជាង៤០គ្រួសារ ដើម្បីស្តាប់ ទទួលសំណូមពរ និងរួមគ្នាពិភាក្សាដោះស្រាយបញ្ហាចំពោះមុខ បានយ៉ាងទាន់ពេល ក្នុងបរិយាកាសស្និទ្ធស្នាល អធ្យាស្រ័យយោគយល់គ្នា និងសុខដុមរមនាក្រៃលែង។ ព្រមជាមួយគ្នានេះសូមបងប្អូនប្រជាពលរដ្ឋ មេត្តាអញ្ជើញចូលរួមកាន់បិណ្ឌតាមវេណកម្មវិធីបុណ្យភ្ជំបិណ្ឌ ដែលបានកំណត់តាមគន្លងប្រពៃណីព្រះពុទ្ធសាសនា និងសូមទទួលបានកុសលផលបុណ្យតាមទឹកចិត្តជ្រះថ្លារៀងៗខ្លួន។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា អញ្ជើញចុះសាកសួរសុខទុក្ខ និងនាំយកអំណោយរបស់សម្តេចតេជោ ប្រធានព្រឹទ្ធសភា ជូនវីរកងទ័ពជួរមុខនៅទិសខេត្តព្រះវិហារ ឧត្តរមានជ័យ ថ្មដា(ខេត្តពោធិ៍សាត់) និងទិសយោធភូមិភាគទី៤
    thumbnail
     
    សមាជិកព្រឹទ្ធសភា និង សមាជិករដ្ឋសភា ទទួលបន្ទុក ត្រៀមរៀបចំវេទិកាសមាជិកសភាតំបន់អាស៊ី–ប៉ាស៊ីហ្វិក ស្តីពីសុខភាពសកលលើកទី៩ (9th APPF-GH)
    thumbnail
     
    អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាប្រជុំពិភាក្សាការងារក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
    thumbnail
     
    គណៈកម្មការទី៧ព្រឹទ្ធសភា អញ្ជើញជួបពិភាក្សាការងារជាមួយឯកឧត្តមនាយកប្រតិបត្តិអន្តរជាតិ នៃមូលនិធិមហាឫស្សីដើម្បីសន្តិភាពពិភពលោក