khmer eng
  • ឯកឧត្ដម អន ស៊ុំ បានអញ្ជើញចូលរួមពិធីកាន់បិណ្ឌវេនទី៥ នៅវត្តសុវណ្ណគីរីភ្នំជញ្ជាំង ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃព្រហស្បតិ៍ ៥រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្ដម អន ស៊ុំ លេខាធិការគណៈកម្មការទី៤ ព្រឹទ្ធសភា និងឯកឧត្ដម ឈើយ ចាន់ណា លេខាធិការគណៈគម្មការទី៧ ព្រឹទ្ធសភា នឹងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ បានអញ្ជើញចូលរួមពិធីកាន់បិណ្ឌវេនទី៥ នៅវត្តសុវណ្ណគីរីភ្នំជញ្ជាំង ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ព្រឹទ្ធសភា ដោយមានការចូលរួមពី ឯកឧត្ដមឧត្តមសេនីយ៍ទោ កែវ សេងឡាយ មេបញ្ជាការរងរថក្រោះអគ្គបញ្ជាការ និងជាមេបញ្ជាការរថក្រោះជួរមុខប្រចាំទិសភូមិភាគទី៥ ឯកឧត្ដម ហ៊ូ ប៊ុនហេង ឯកឧត្ដម សួន សុធី ឯកឧត្ដម សាំង សាវ៉ាត ក្រុមការងារអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន លោក ឃូ ពៅ អភិបាលស្រុកព្រះនេត្រព្រះ លោក កែវ ប៊ុនយឿន ប្រធានក្រុមប្រឹក្សាស្រុក និងសហការី ព្រមទាំងពុទ្ធបរិស័ទ្ទចំណុះជើងវត្ត ដោយបាននាំយកនូវបច្ច័យសម្រាប់កសាងសម្ធិផលក្នុងទីអារាមវត្ត ចំនួ៣,៤៥៦,០០០រៀល និងចូលសម្រាប់ចង្ហាន់ ១,៥០០,០០០ រៀល និងទេយ្យវត្ថុរួមមាន អង្ករ ១១ការុង ទឹកសុទ្ធ ៤កេះ និង ១០យួរ ទឹកផ្លែឈើ ៣កេះ ត្រីខ ១កេះធំ មី ៦កេះ ទឹកត្រី ៨យួរ និងទឹកស៊ីអ៊ីវ ៨យួរ ប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាអស់កាលត្រីមាស ដើម្បីឧទ្ទិសកុសលដល់ដួងវិញ្ញាណក្ខន្ធយុទ្ធជន ដែលបានពលីដើម្បីបុព្វហេតុការពារជាតិមាតុភូមិ ជីដូន ជីតា សាច់ញាតិទាំងអស់ ដែលបានចែកឋានទៅហើយ។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    លោកជំទាវបណ្ឌិត ចាន់ សុទ្ធាវី អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៦ព្រឹទ្ធសភា
    thumbnail
     
    លោកជំទាវបណ្ឌិត ចាន់ សុទ្ធាវី អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យសិក្សាលើសេចក្តីស្នើច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា
    thumbnail
     
    សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតសិង្ហបុរី ចូលជូនសារតាំង និងសម្តែងការគួរសម
    thumbnail
     
    គណៈកម្មការទី៦ និងទី៤ព្រឹទ្ធសភា ប្រជុំជាមួយតំណាងរាជរដ្ឋាភិបាល ដើម្បីពិនិត្យសិក្សាលើសេចក្ដីព្រាងច្បាប់ស្តីពី ការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភា ក្រុមទី៥ ប្រជុំផ្ទៃក្នុង ដើម្បីពិនិត្យពិភាក្សាលេីសេចក្ដីព្រាងច្បាប់​ និងត្រៀមយោបល់ក្នុងសម័យប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ