khmer eng
  • ឯកឧត្តម ឡៅ ឆន បានទៅចូលរួមជាមួយប្រជាពលរដ្ឋ ជាឧបាសក ឧបាសិកា ចំណុះជើងវត្តចំនួន៣ ដើម្បីចូលរួមកាន់បិណ្ឌវេនទី៨
     
    ចែករំលែក ៖

    នៅថ្ងៃអាទិត្យ ទី១៨ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តម ឡៅ ឆន សមាជិកគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ និងលោកជំទាវ ជាមួយឯកឧត្តម នៅ សំ តំណាងរាស្ត្រមណ្ឌលខេត្តឧត្តរមានជ័យ និងលោកជំទាវ ចូលរួមអមដំណើរដោយលោក អភិបាលស្រុកត្រពាំងប្រាសាទ លោកអធិការស្រុកត្រពំងប្រាសាទ និងលោក ស្រី មេឃុំផ្អាវ លោកមេឃុំត្រពាំងប្រាសាទ និងលោកមេឃុំទំនប់ដាច់ បានទៅចូលរួមជាមួយប្រជាពលរដ្ឋ ជាឧបាសក ឧបាសិកា ចំណុះជើងវត្តចំនួន៣ គឺ១-វត្តផ្អាវ ២-វត្តព្រៃស្អាក និង៣-វត្តទំនប់ដាច់ ស្ថិតក្នុងស្រុក ត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ដើម្បីចូលរួមកាន់បិណ្ឌវេនទី៨ ដោយបាននាំយកនូវទេយ្យវត្ថុរួមមាន មានអង្ករ ទឹកសុទ្ធ ទឹកក្រូច ទឹកផ្លែឈើ មី ទឹកត្រី ទឹកស៊ីអ៊ីវ និងថវិកាមួយចំនួនទៅប្រគេនព្រះសង្ឃ ដែលគង់ចាំវស្សា សមាទានសីល អស់មួយត្រីមាស ដើម្បីបង្សុកូលឧទ្ទិសកុសលផលបុណ្យជូនដល់បុព្វការីជន មានជីដូន ជីតា មាតាបិតា បងប្អូនញាតិការទាំងឡាយ ព្រមទាំងឧទិ្ទសកុសលដល់បងប្អូនវីរជន វិរនារីអ្នកស្នេហាជាតិទាំងអស់ ដែលបានពលីជីវិត ដើម្បីការពារជាតិមាតុភូមិ សូមលោកទាំងអស់បានទទួលនូវកុសលផលបុណ្យ នេះបានគ្រប់ៗគ្នា និងបានកើតនៅឋានសុគតិភពកុំបីឃ្លាងឃលាតឡើយ។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ឯកឧត្តម ងី ច័ន្រ្ទផល ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី១ព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្តម អ៊ុំ សារឹទ្ធ ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៩ព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្ដម គិន ណែត នាំយកទៀនចំណាំព្រះវស្សា ទេយ្យទាន និងបច្ច័យប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សា ចំនួន៥វត្ត នៅស្រុកកោះអណ្ដែត
    thumbnail
     
    លោកជំទាវ មាន សំអាន អញ្ជើញគោរពវិញ្ញាណក្ខន្ធឯកឧត្តម ង្វៀន ហ្វូជុង
    thumbnail
     
    ឯកឧត្តម ប្រាក់ សុខុន អនុញ្ញាតឱ្យអភិបាលខេត្តក្បូងសាងប៊ុកដូ សាធារណរដ្ឋកូរ៉េ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ