khmer eng
  • សមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ បានចូលរួមស្តាប់ពីរបាយការណ៍អំពីវឌ្ឍនភាពការងារ ចំណុចខ្លាំង ចំណុចខ្សោយ និងបញ្ហាប្រឈម របស់ សមាគមន៍ខ្មែរ-ចិន ខេត្តបន្ទាយមានជ័យ
     
    ចែករំលែក ៖

    ដោយមានការអញ្ជើញពីប្រធានសមាគមន៍ខ្មែរ-ចិន ខេត្តបន្ទាយមានជ័យ នារសៀលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្ដម ឈើយ ចាន់ណា លេខាធិការគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ បានចូលរួមស្តាប់ពីរបាយការណ៍អំពីវឌ្ឍនភាពការងារ ចំណុចខ្លាំង ចំណុចខ្សោយ និងបញ្ហាប្រឈម សមាសភាពសមាគមន៍មានលោក លឹម ប៊ូ ប្រធានទីប្រឹក្សាសមាគមន៍ លោក ឆាន់ ម៉ាន់ហេង ប្រធានសមាគមន៍ និងលោក លោកស្រី សមាជិក សមាជិកាសមាគមន៍ លោកនាយក នាយការង លោកគ្រូ អ្នកគ្រូ សាលាផឺឆឹង ក្រុងសិរីសោភ័ណ ក្រោយពីបានស្ដាប់របាយការណ៍រួចមក ឯកឧត្ដម បានចូលរូមមតិខ្លះៗ ១-ការធ្វើផែនការរយៈវែង រយៈមធ្យម ប្រចាំឆ្នាំ ២-គណនេយ្យភាព ៣-តម្លាភាព ៤-ការចូលរួម និងរបៀបធ្វើការវិភាគប្រៀបធៀបឆ្នំាចាស់ ឆ្នាំថ្មី ពីសុចនាករ នឹងចំណុចដៅ ដើម្បីងាយវាយតម្លៃលើចំណុចខ្លាំង ចំណុចខ្សោយ និងបញ្ហាប្រឈម។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ឯកឧត្តម ឡាយ សំកុល អគ្គលេខាធិការព្រឹទ្ធសភា អញ្ជើញប្រគល់សម្ភារៈប្រើប្រាស់ គ្រឿងឧបភោគ បរិភោគ សំលៀកបំពាក់ ថ្នាំពេទ្យ និងថវិកា ជូនសាលាខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ
    thumbnail
     
    គណៈប្រតិភូ គណៈកម្មការទី៨ព្រឹទ្ធសភា អញ្ជើញចូលគោរពជូនពរឯកឧត្តមប្រធានស្តីទីព្រឹទ្ធសភា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ
    thumbnail
     
    គណៈប្រតិភូ គណៈកម្មការទី៨ព្រឹទ្ធសភា អញ្ជើញចូលគោរពជូនពរឯកឧត្តមបណ្ឌិត អនុប្រធានទី២ព្រឹទ្ធសភា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ
    thumbnail
     
    លិខិតជូនពររបស់ឯកឧត្តម ជាម សុផលមករា អគ្គនាយកព័ត៌មាន និងទំនាក់ទំនងសាធារណៈ គោរពជូន ថ្នាក់ដឹកនាំ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា នៅក្នុងឱកាសដ៏មហានក្ខត្តឫក្សឧត្តុង្គឧត្តមថ្លៃថ្លានៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០
    thumbnail
     
    ឯកឧត្តម លោកជំទាវសមាជិក សមាជិកាគណៈកម្មការទី៨ព្រឹទ្ធសភា អញ្ជើញចូលគោរពជូនពរលោកជំទាវ មាន សំអាន ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ