khmer eng
  • ក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារសមាគមមូលនិធិមនុស្សចាស់ និងសំណេះសំណាលជាមួយមនុស្សវ័យចំណាស់ ខេត្តបន្ទាយមានជ័យ
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្ដម អន ស៊ុំ លេខាធិការគណៈកម្មការទី៤ ឯកឧត្ដម ឈើយ ចាន់ណា លេខាធិការគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារសមាគមមូលនិធិមនុស្សចាស់ និងសំណេះសំណាលជាមួយមនុស្សវ័យចំណាស់ ខេត្តបន្ទាយមានជ័យ ក្រោមអធិបតីភាពដ៏ខ្ពង់ឯកឧត្ដមនាយឧត្ដមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រីប្រធានអជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន។ ដោយ បាន អំពាវនាវដល់សប្បុរសជន វិស័យសាសនា វិស័យឯកជន អង្គការសង្គមស៊ីវិល និងដៃគូពាក់ព័ន្ធ បន្តជួយគាំទ្រដល់សមាគមមូលនិធិមនុស្សចាស់។ ក្នុងឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី និង លោកជំទាវ បាននាំយកអណោយឧបត្ថម្ភដល់អ្នកចូលរួម៦៦៧នាក់ ក្នុងម្នាក់ៗថវិកា ៥ម៉ឺនរៀល ក្រម៉ា កំសៀវដាំទឹក អគ្គិសនី១ សារុង១ ទឹកដោះគោ តែ ស្កស មី កៅអៀក អំបិល ប្រេងខ្យល់ ទឹកសុីអ៊ុវ ទឹកត្រីប្រេងឆា ត្រីខ ទឹកសុទ្ធ ពិលជួតក្បាល១ផងដែរ។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    លោកជំទាវបណ្ឌិត ចាន់ សុទ្ធាវី អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៦ព្រឹទ្ធសភា
    thumbnail
     
    លោកជំទាវបណ្ឌិត ចាន់ សុទ្ធាវី អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យសិក្សាលើសេចក្តីស្នើច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា
    thumbnail
     
    សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតសិង្ហបុរី ចូលជូនសារតាំង និងសម្តែងការគួរសម
    thumbnail
     
    គណៈកម្មការទី៦ និងទី៤ព្រឹទ្ធសភា ប្រជុំជាមួយតំណាងរាជរដ្ឋាភិបាល ដើម្បីពិនិត្យសិក្សាលើសេចក្ដីព្រាងច្បាប់ស្តីពី ការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភា ក្រុមទី៥ ប្រជុំផ្ទៃក្នុង ដើម្បីពិនិត្យពិភាក្សាលេីសេចក្ដីព្រាងច្បាប់​ និងត្រៀមយោបល់ក្នុងសម័យប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ