khmer eng
  • ឯកឧត្តមបណ្ឌិត ម៉ុង ប្ញទ្ធី ដឹកនាំកិច្ចប្រជុំអន្តរគណៈកម្មការព្រឹទ្ធសភា ជាមួយតំណាងរាជរដ្ឋាភិបាល
     
    ចែករំលែក ៖

    នារសៀលថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២២ គណៈកម្មការផែនការ វិនិយោគ កសិកម្ម ធនធានទឹក ឧតុនិយម អភិវឌ្ឍន៍ជនបទ និងបរិស្ថាន នៃព្រឹទ្ធសភា (គណៈកម្មការទី៣) ដឹកនាំដោយឯកឧត្តមបណ្ឌិត ម៉ុង ប្ញទ្ធី ប្រធានគណៈកម្មការទី៣ព្រឹទ្ធសភា បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំអន្តរគណៈកម្មការព្រឹទ្ធសភាជាមួយតំណាងរាជរដ្ឋាភិបាលដឹកនាំដោយឯកឧត្តម ជិន ប៊ុនសាន ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស អនុប្រធានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដើម្បីពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើពិធីសារទីបួន ស្តីពីវិសោធនកម្មកិច្ចព្រមព្រៀងវិនិយោគទូលំទូលាយអាស៊ាន នៅសាលប្រជុំពិសេសព្រឹទ្ធសភា។
    សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារទីបួនខាងលើនេះ មានគោលបំណងសំខាន់ជំរុញរំហូរវិនិយោគក្នុងសហគមន៍សេដ្ឋកិច្ចអាស៊ាន និងបង្កើតបរិយាកាសវិនិយោគដោយសេរី ងាយស្រួល មានតម្លាភាព និងមានលក្ខណៈប្រកួតប្រជែង ដើម្បីផ្ដល់អត្ថប្រយោជន៍ដល់វិនិយោគិននិងការវិនិយោគក្នុងអាស៊ាន។ ជាមួយគ្នានេះ ពិធីសារទីបួននេះ មានភាពចាំបាច់សម្រាប់ធ្វើការវាយតម្លៃនិងត្រួតពិនិត្យឡើងវិញនូវលក្ខខណ្ឌ តម្រូវកាតព្វកិច្ចចំពោះវិនិយោគិនបរទេសដែលនៅជាធរមានរបស់រដ្ឋសមាជិក និងពិចារណាធ្វើការប្ដេជ្ញាចិត្តបន្ថែមនៅក្នុងមាត្រា៧ (ការហាមឃាត់លក្ខខណ្ឌតម្រូវឱ្យបំពេញកាតព្វកិច្ច) នៃកិច្ចព្រមព្រៀងវិនិយោគទូលំទូលាយអាស៊ាន ដើម្បីធ្វើឱ្យកិច្ចព្រមព្រៀងកាន់តែប្រសើរឡើង និងអំណោយផលដល់ការទាក់ទាញវិនិយោគពីប្រទេសផ្សេងមកក្នុងតំបន់អាស៊ាន។
    ខ្លឹមសាររួមនៃពិធីសារទីបួនស្តីពីវិសោធនកម្ម កិច្ចព្រមព្រៀងវិនិយោគទូលំទូលាយអាស៊ាននេះ មានចំនួន៥មាត្រាគឺ មាត្រា១ ចែងអំពីវិសោធនកម្មមាត្រា៧ (ការហាមឃាត់លក្ខខណ្ឌតម្រូវឱ្យបំពេញកាតព្វកិច្ច) មាត្រា២ ចែងអំពីវិសោធនកម្មមាត្រា៩ (ការរក្សាសិទ្ធិ) មាត្រា៣ ចែងអំពីវិសោធនកម្មកំណត់សម្គាល់មេកិច្ចព្រមព្រៀងវិនិយោគទូលំទូលាយអាស៊ានសម្រាប់បញ្ជីរក្សាសិទ្ធិ មាត្រា៤ចែងអំពីកម្មវិធីការងារ និងមាត្រា៥ ចែងអំពីអវសានប្បញ្ញត្តិ។

    ប្រភព៖ នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សារលិខិតជូនពររបស់ឯកឧត្តម​ ឡាយ សំកុល​ អគ្គលេខាធិការ​ព្រឹទ្ធសភា​ គោរពជូន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ក្នុងឱកាសដ៏ឧត្តុង្គឧត្តមប្រកបដោយក្តីសោមនស្សរីករាយ នៃពិធីចម្រើនជន្មាយុរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ ខាងមុខនេះ
    thumbnail
     
    ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូក្រុមហ៊ុនជប៉ុន FUJIURA LTD
    thumbnail
     
    លោកជំទាវ មាន សំអាន អញ្ជើញ​ដឹក​នាំ​កិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៨ព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្ដមបណ្ឌិត អ៊ុក គង់ អញ្ជើញសួរសុខទុក្ខបណ្តាស្រុកជាប់ព្រំដែន និងផែនការជម្លៀសប្រជាពលរដ្ឋទៅកាន់ទីជម្រកសុវត្ថិភាព
    thumbnail
     
    ឯកឧត្តម ម៉ម ប៊ុននាង និងឯកឧត្តម ប្រាក់ ចំរើន អញ្ជើញគោរពវិញ្ញាណក្ខន្ធសពឯកឧត្តមឧត្តមសេនីយ៍ត្រី សួន ប្រុស ដែលបានពលីជីវិតក្នុងសមរភូមិប្រយុទ្ធជាមួយការឈ្លានពានរបស់ថៃ