ឯកឧត្តម អ៊ុំ សារឹទ្ធ បានអញ្ជើញដឹកនាំកិច្ចប្រជុំការងារសំខាន់ៗរបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
នាព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២ ឯកឧត្តម អ៊ុំ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា បានដឹកកិច្ចប្រជុំត្រួតពិនិត្យ និងពិភាក្សាការងារសំខាន់ៗរបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា និងបញ្ហាផ្សេងៗ ព្រមទាំងលើកទិសដៅការងារសម្រាប់អនុវត្តបន្ត នៅសាលប្រជុំពិសេសកណ្តាល វិមានព្រឹទ្ធសភា ដោយមានការអញ្ជើញចូលរួមពីឯកឧត្តមអគ្គលេខាធិការរង អគ្គនាយក អគ្គនាយិកា អគ្គនាយករងនៃអគ្គនាយកដ្ឋានទាំង៥ និងអគ្គាធិការ។
ប្រភព៖នាយកដ្ឋានព័ត៌មាន