khmer eng
  • ក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ បានដង្ហែរអង្គកឋិនទានសាមគ្គី ទៅវត្តខ្នាចត្រាច ហៅវត្តសណ្តាន់ ស្ថិតនៅក្នុងឃុំពាក់ស្នែង ស្រុកអង្គរធំ ខេត្តសៀមរាប
     
    ចែករំលែក ៖

    នៅថ្ងៃចន្ទ ទី១៧ ខែតុលា ឆ្នាំ២០២២ ឯកឧត្តម ឡៅ ឆន សមាជិកគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ និងលោកជំទាវ បុត្រាបុត្រី ព្រមទាំងក្រុមគ្រួសារ បានដង្ហែរអង្គកឋិនទានសាមគ្គី ទៅវត្តខ្នាចត្រាច ហៅវត្តសណ្តាន់ ស្ថិតនៅក្នុងឃុំពាក់ស្នែង ស្រុកអង្គរធំ ខេត្តសៀមរាប ដើម្បីដើម្បីវេរប្រគេនព្រះសង្ឃ ដែលគង់ចាំព្រះវស្សាអស់រយៈពេលមួយត្រីមាស តាមពុទ្ធានុញ្ញាត្ត ព្រមទាំងបច្ច័យ និងទេយ្យវត្ថុមួយចំនួន ដើម្បីរក្សាទុក និងសម្រាប់ព្រះសង្ឃ និងសម្រាប់កសាងវិស័យពុទ្ធសាសនាក្នុងទីវត្តអារាម នេះឱ្យមានការរីកចម្រើនក្នុងគោលបំណងថែរក្សា ព្រះពុទ្ធសាសនាឱ្យស្ថិតស្ថេរយូរអង្វែងរហូតតរៀងទៅ។ ម្យ៉ាងទៀតដើម្បីឧទ្ទិសកុសលផលបុណ្យដែលកើតអំពីបុណ្យនេះជូនដល់បុព្វការីជន មានមាតាបិតា និងសាច់សារលោហិត ព្រមទាំង អស់លោកវិរជន វិរនារី អ្នកស្នេហាជាតិការពារទឹកដីមាតុភូមិ សូមបានរួចទុក្ខទោសនិងបានទៅកើតនៅឋានសុគតិភពកុំបីឃ្លាងឃ្លាតឡើយ។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា អញ្ជើញចុះសាកសួរសុខទុក្ខ និងនាំយកអំណោយរបស់សម្តេចតេជោ ប្រធានព្រឹទ្ធសភា ជូនវីរកងទ័ពជួរមុខនៅទិសខេត្តព្រះវិហារ ឧត្តរមានជ័យ ថ្មដា(ខេត្តពោធិ៍សាត់) និងទិសយោធភូមិភាគទី៤
    thumbnail
     
    សមាជិកព្រឹទ្ធសភា និង សមាជិករដ្ឋសភា ទទួលបន្ទុក ត្រៀមរៀបចំវេទិកាសមាជិកសភាតំបន់អាស៊ី–ប៉ាស៊ីហ្វិក ស្តីពីសុខភាពសកលលើកទី៩ (9th APPF-GH)
    thumbnail
     
    អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាប្រជុំពិភាក្សាការងារក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
    thumbnail
     
    គណៈកម្មការទី៧ព្រឹទ្ធសភា អញ្ជើញជួបពិភាក្សាការងារជាមួយឯកឧត្តមនាយកប្រតិបត្តិអន្តរជាតិ នៃមូលនិធិមហាឫស្សីដើម្បីសន្តិភាពពិភពលោក