khmer eng
  • ក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ បានអញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខសមាជិក សមាជិកាក្រុមប្រឹក្សាឃុំទាំង៧ ក្នុងស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ
     
    ចែករំលែក ៖

    ព្រឹកថ្ងៃព្រហស្បតិ៍ ទី២០ ខែតុលា ឆ្នាំ២០២២នេះ ឯកឧត្ដម អន ស៊ុំ លេខាធិការគណៈកម្មការទី៤ ឯកឧត្តម ឈើយ ចាន់ណា លេខាធិការគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ ឯកឧត្ដម លឹម សុថេត ក្រុមការងារអនុគណៈកម្មការត្រួតពិនិត្យ បានអញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខសមាជិក សមាជិកាក្រុមប្រឹក្សាឃុំទាំង៧ ក្នុងស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ និងស្តាប់របាយការណ៍ ស្តីពីស្ថានភាពទូទៅ នៃការអភិវឌ្ឍមូលដ្ឋាន។ ក្រោយពីបានស្តាប់សេចក្តីរាយការណ៍របស់អាជ្ញាធរមូលដ្ឋានរួចមក ឯកឧត្តម បានសម្តែងការកោតសរសើរ និងលើកទឹកចិត្តឱ្យអាជ្ញាធរមូលដ្ឋាន បន្តយកចិត្តទុកដាក់លើការងារអភិវឌ្ឍមូលដ្ឋាន ការផ្តល់សេវាសាធារណជូនប្រជាពលរដ្ឋ ការដោះស្រាយបានទាន់ពេលពីជំនន់ទឹកភ្លៀង និងត្រូវបំផុសប្រជាពលរដ្ឋឱ្យទៅពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ដែលនឹងចាប់ផ្តើមពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ រហូតដល់ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២២ ត្រូវរៀបចំកសាង និងត្រួតពិនិត្យផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ខាងមុខ ស្ថិតនៅទីស្នាក់ការសាលាអូរជ្រៅ។ បន្ទាប់មក ឯកឧត្តម បានបន្តចុះពិនិត្យការិយាល័យច្រកចេញចូលតែមួយរបស់ក្រុងផងដែរ។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ឯកឧត្តម ឡាយ សំកុល អគ្គលេខាធិការព្រឹទ្ធសភា អញ្ជើញប្រគល់សម្ភារៈប្រើប្រាស់ គ្រឿងឧបភោគ បរិភោគ សំលៀកបំពាក់ ថ្នាំពេទ្យ និងថវិកា ជូនសាលាខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ
    thumbnail
     
    គណៈប្រតិភូ គណៈកម្មការទី៨ព្រឹទ្ធសភា អញ្ជើញចូលគោរពជូនពរឯកឧត្តមប្រធានស្តីទីព្រឹទ្ធសភា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ
    thumbnail
     
    គណៈប្រតិភូ គណៈកម្មការទី៨ព្រឹទ្ធសភា អញ្ជើញចូលគោរពជូនពរឯកឧត្តមបណ្ឌិត អនុប្រធានទី២ព្រឹទ្ធសភា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ
    thumbnail
     
    លិខិតជូនពររបស់ឯកឧត្តម ជាម សុផលមករា អគ្គនាយកព័ត៌មាន និងទំនាក់ទំនងសាធារណៈ គោរពជូន ថ្នាក់ដឹកនាំ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា នៅក្នុងឱកាសដ៏មហានក្ខត្តឫក្សឧត្តុង្គឧត្តមថ្លៃថ្លានៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០
    thumbnail
     
    ឯកឧត្តម លោកជំទាវសមាជិក សមាជិកាគណៈកម្មការទី៨ព្រឹទ្ធសភា អញ្ជើញចូលគោរពជូនពរលោកជំទាវ មាន សំអាន ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ