លោកជំទាវ ជា ច័ន្ទទេវី អញ្ជើញដង្ហែរអង្គកឋិនទានសាមគ្គី នៅវត្តកងជុំ
កាលថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២២ លោកជំទាវ ជា ច័ន្ទទេវី សមាជិកាគណៈកម្មការទី៥ ព្រឹទ្ធសភា និងពុទ្ធបរិស័ទ បានអញ្ជើញចូលរួមដង្ហែរអង្គកឋិនទានសាមគ្គី ទៅកាន់វត្តឥន្ទ្របត្តបុរី ស្ថិតក្នុងភូមិគោកតាចាន សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប ដើម្បីវេរប្រគេនព្រះសង្ឃ ដែលគង់ចាំព្រះវស្សាអស់រយៈពេលមួយត្រីមាស តាមពុទ្ធានុញ្ញាត្ត ព្រមទាំងបច្ច័យ និងទេយ្យវត្ថុមួយចំនួន ដើម្បីរក្សាទុក សម្រាប់ព្រះសង្ឃ និងសម្រាប់កសាងវិស័យពុទ្ធសាសនាក្នុងទីវត្តអារាមឱ្យមានការរីកចម្រើនក្នុងគោលបំណងថែរក្សា ព្រះពុទ្ធសាសនាឱ្យស្ថិតស្ថេរយូរអង្វែងរហូតតរៀងទៅ។
ប្រភព÷សមាជិកាគណ:កម្មការទី៥ព្រឹទ្ធសភា