ឯកឧត្តម ឡៅ ឆន បានធ្វើអង្គកឋិនទានមួយ ដើម្បីដង្ហែរទៅកាន់វត្តត្រាំប៉ោង ស្ថិតនៅក្នុងឃុំព្រះប្រឡាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ
នៅថ្ងៃអង្គារ៍ ទី១ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តម ឡៅ ឆន សមាជិកសមាជិកគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចំាភូមិភាគទី៤ និងលោកជំទាវ ឯកឧត្តម នៅ សំ តំណាងរាស្ត្រមណ្ឌលខេត្តឧត្តរមានជ័យ លោក ហំាង ម៉េង អភិបាលស្រុកត្រពាំងប្រាសាទ លោក ជុំ សំនិត ប្រធានសាខាពន្ធដារខេត្ត និង និងលោកមេឃុំព្រះប្រឡាយ បានមូលមតិគ្នាធ្វើអង្គកឋិនទានមួយ ដើម្បីដង្ហែរទៅកាន់វត្តត្រាំប៉ោង ស្ថិតនៅក្នុងឃុំព្រះប្រឡាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ តាមពុទ្ធានុញ្ញាត ដើម្បីយកត្រៃចីវរ ទៅប្រគេនព្រះសង្ឃគង់ចាំវស្សាអស់មួយត្រីមាស និងប្រមូលបច្ច័យ និងសម្ភារៈបរិក្ខាសម្រាប់ព្រះសង្ឃធ្វើចង្ហាន់ប្រចាំថ្ងៃ និងបច្ច័យសម្រាប់ព្រសង្ឃសាងសង់សម្មីទ្ធិផយ ទ្រទ្រង់ព្រះពុទ្ធសានាក្នុងទីអារាម ព្រោះវត្តនេះ មកដល់សព្វថ្ងៃនៅពុំទាន់មានព្រះវិហារនៅឡើយ។ ម្យ៉ាងទៀតដើម្បីឧទិ្ទសកុសលផលបុណ្យ ដែលបានមកពីអង្គកឋិនទាននេះ ជូនដល់បុព្វការីជន មានជីដូនជីតា មាតាបិតា និងញាតិកាទាំងអស់ព្រមទាំងសូមឧទិ្ទសដល់អស់លោកវីរជន វីរនារីអ្នកស្នេហាជាតិ ការពារទឹកដី មាតុភូមិកម្ពុជា សូមអស់លោកទាំងអស់សូមមេត្តាមកទទួលយក និងសូមបានទៅកើតនៅឋានសុគតិភពកុំបីឃ្លាងឃ្លាតឡើយ។