khmer eng
  • លោកជំទាវ ឃួន ឃុនឌី បានអញ្ជើញជួបសំណេះសំណាលជាមួយកីឡាករទូកង ចំនួន៦ទូក សរុបចំនួន១២៦នាក់ ក្នុងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ
     
    ចែករំលែក ៖

    ព្រឹកថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២២ លោកជំទាវ ឃួន ឃុនឌី សមាជិកាគណៈកម្មការទី៥ ព្រឹទ្ធសភា និងលោកឧកញ៉ា គុយ លាងគី បានអញ្ជើញជួបសំណេះសំណាលជាមួយកីឡាករទូកង ចំនួន៦ទូក សរុបចំនួន១២៦នាក់ ក្នុងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ ក្នុងឱកាសនោះលោកជំទាវបានមានប្រសាសន៍ថា ដោយសារប្រទេសជាតិយើងមានសុខសន្តិភាព ស្ថេរភាពនយោបាយ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ធ្វើឱ្យប្រទេសជាតិយើងមានការរីកចម្រើនលើគ្រប់វិស័យ លោកជំទាវក៏បានលើកទឹកចិត្តដល់កីឡាករទូកងទាំងអស់ឱ្យខិតខំសាមគ្គីភាពគ្នា ស្មើដៃគ្នា ដើម្បីទទួលបានជ័យជំនះ។ និងសូមអញ្ជើញបងៗ ប្អូនៗ ទាំងអស់គ្នាទៅពិនិត្យឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោត និងទៅចុះឈ្មោះក្នុងបញ្ជើឈ្មោះបោះឆ្នោតឱ្យបានគ្រប់ៗគ្នា ដើម្បីរួមគ្នាថែរក្សាសុខសន្តិភាពបន្តទៅទៀត។ លោកជំទាវ និងលោកឧកញ៉ាបានឧបត្ថម្ភគ្រឿងឧបភោគ បរិភោគ សម្រាប់ទូកងនីមួយៗទទួលបាន អង្ករ៥០ចំនួនគីឡូក្រាម មីចំនួន២កេស ត្រីខចំនួន២យួរ ទឹកត្រីចំនួន១យួរ ទឹកស៊ីអ៊ីវចំនួន១យួរ ទឹកសុទ្ធចំនួន១០យួរ អាវយឺត មួក ក្រមា និងថវិកាក្នុង១ទូកងចំនួន៥០ម៉ឺនរៀល ដើម្បីត្រៀមប្រណាំងនៅថ្ងៃទី៤ និងថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២២ខាងមុខនេះ។ ស្ថិតនៅសាលាស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ឯកឧត្តម ឡាយ សំកុល អគ្គលេខាធិការព្រឹទ្ធសភា អញ្ជើញប្រគល់សម្ភារៈប្រើប្រាស់ គ្រឿងឧបភោគ បរិភោគ សំលៀកបំពាក់ ថ្នាំពេទ្យ និងថវិកា ជូនសាលាខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ
    thumbnail
     
    គណៈប្រតិភូ គណៈកម្មការទី៨ព្រឹទ្ធសភា អញ្ជើញចូលគោរពជូនពរឯកឧត្តមប្រធានស្តីទីព្រឹទ្ធសភា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ
    thumbnail
     
    គណៈប្រតិភូ គណៈកម្មការទី៨ព្រឹទ្ធសភា អញ្ជើញចូលគោរពជូនពរឯកឧត្តមបណ្ឌិត អនុប្រធានទី២ព្រឹទ្ធសភា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ
    thumbnail
     
    លិខិតជូនពររបស់ឯកឧត្តម ជាម សុផលមករា អគ្គនាយកព័ត៌មាន និងទំនាក់ទំនងសាធារណៈ គោរពជូន ថ្នាក់ដឹកនាំ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា នៅក្នុងឱកាសដ៏មហានក្ខត្តឫក្សឧត្តុង្គឧត្តមថ្លៃថ្លានៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០
    thumbnail
     
    ឯកឧត្តម លោកជំទាវសមាជិក សមាជិកាគណៈកម្មការទី៨ព្រឹទ្ធសភា អញ្ជើញចូលគោរពជូនពរលោកជំទាវ មាន សំអាន ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ