ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជា ជេដ្ឋ អញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំការងារពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២២
នាព្រឹកថ្ងៃពុធ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង ៨:៣០នាទី ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជា ជេដ្ឋ ប្រធានគណៈកម្មការទី២ព្រឹទ្ធសភា, ប្រធានក្រុមសមាជិកព្រឹទ្ធសភាភូមិភាគទី១ (រាជធានីភ្នំពេញ) និងជាប្រធានគណៈកម្មការច្បាប់ និងនីតិវិធីបោះឆ្នោតរាជធានីភ្នំពេញ បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំជាមួយក្រុមការងារបោះឆ្នោតគ្រប់ខណ្ឌទាំងអស់ក្នុងរាជធានីភ្នំពេញ ដើម្បីពិនិត្យលើការងារពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២២ នៅរាជធានីភ្នំពេញ។
អត្ថបទពាក់ព័ន្ធ