ឯកឧត្តម អ៊ុំ សារឹទ្ធ អញ្ជើញជាអធិបតីភាពដឹកនាំកិច្ចប្រជុំ ដើម្បីត្រៀមរៀបចំបើកវគ្គបណ្តុះបណ្តាលស្តីពី ការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ
នារសៀលថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២ នៅសាលប្រជុំពិសេសជាន់ក្រោម វិមានព្រឹទ្ធសភា ឯកឧត្តម អ៊ុំ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា បានអញ្ជើញជាអធិបតីភាពដឹកនាំកិច្ចប្រជុំ ដើម្បីត្រៀមរៀបចំបើកវគ្គបណ្តុះបណ្តាលស្តីពី ការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ។
វគ្គបណ្តុះបណ្តាលនេះនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១២-១៦ ខែធ្នូ ឆ្នាំ២០២២ ឧទ្ទេសនាមដោយឯកឧត្តមអគ្គលេខាធិការព្រឹទ្ធសភា រៀបចំដោយអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ដោយមានសិក្ខាកាមចូលរួមជាថ្នាក់ដឹកនាំ គ្រប់គ្រងមកពីគ្រប់អង្គភាពចំណុះអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ចាប់ពីប្រធាននាយកដ្ឋានឡើង។
ប្រភព៖នាយកដ្ឋានព័ត៌មាន
អត្ថបទពាក់ព័ន្ធ